ទារក​ផុតពី​សេចក្តីស្លាប់ ដោយ​អ្នក​គ្រូពេទ្យ​ចិត្តធម៌​ឲ្យ​បៅដោះ ខណៈដែល​កំពុង​វះកាត់​

Sanofi

​ពីមួយថ្ងៃ​ទៅមួយថ្ងៃ រឿងរ៉ាវ​ចាក់​ដោត​ដល់​បេះដូង​ជាច្រើន​បានកើត​ឡើង ដោយ​កាលពី​ថ្មីៗ​នេះ រឿងរ៉ាវ​ខាងក្រោម​បាន​ក្លាយជា​ប្រធានបទ​មួយ​គួរ​ឲ្យ​កោតសរសើរ និយាយ​តៗ​គ្នា​ពាសពេញ​ប្រទេស​ចិន ។​

​ទារក​អាយុ ១ ខែ​ម្នាក់​ត្រូវ​ទទួលយក​ការវះកាត់​ដ៏​លំបាក​មួយ​ដើម្បី​បន្តជីវិត នៅ​មន្ទីរពេទ្យ Shenzhen តែ​ទារក​នោះ​ចេះតែ​ស្រែកយំ និង រើ​ចុះ​រើ​ឡើង​ក្នុងអំឡុងពេល​វះកាត់ បណ្តាល​ឲ្យ​គ្រូពេទ្យ​ទាំងអស់​ពិបាក​ខ្លាំង ដើម្បី​ជួយ​ទារក​នោះ ។ ដឹងថា​គួរ​ធ្វើ​អ្វី គ្រូពេទ្យ​ស្រី​ម្នាក់​បាន​យក​ទារក​នោះ​ទៅ​បៅដោះ​នាង ទើប​ទារក​នោះ លែង​យំ ហើយ​ការវះកាត់​ក៏​អាច​បន្តបាន​ដោយ​ជោគជ័យ ។​
​ ​
​យោងតាម​សារព័ត៌​មានបាន​ឲ្យ​ដឹងថា គ្រូពេទ្យ​ស្រី​នោះ​មាន​ឈ្មោះថា Li Baoxia មិនបាន​ស្ទាក់ស្ទើរ​ក្នុង ការជួយ​ទារក​ឲ្យ​បាត់​យំ​នោះទេ ហើយ​បន្ទាប់ពី​ការវះកាត់​បាន​ជោគជ័យ​ទាំងស្រុង​ហើយ​នោះ ឪពុក​ទារក​នោះ​ក៏ បានមក​ថ្លែងអំណរគុណ​ដ៏​គ្រូពេទ្យ​ស្រី​ថា «​អរគុណ ! អ្នក​មិន​ត្រឹមតែ​ជួយ​ព្យាបាល​កូន​ខ្ញុំ​ទេ អ្នក​ថែមទាំង​បំបៅ​គេ​ថែមទៀត ហើយ​ក្នុងនាម​ខ្ញុំ​ជា​ឪពុក​ម្នាក់ ខ្ញុំ​ពិតជា​ដឹងគុណ​អ្នក​គ្មាន​ទីបញ្ចប់​ឡើយ ។ អ្នក​ពិតជា​គ្រូពេទ្យ​មក​ឋាន​សួគ៌ា​» ៕ ថា​វរិ​ទ្ធ​