​Lassana Diarra ត្រូវបាន​កោះហៅ​ឲ្យ​ចូល​ក្រុម​ជម្រើសជាតិ​បារាំង​ជាថ្មី

កីឡា​៖​ខ្សែបម្រើ​របស់​ក្លិប Marseille គឺ​កីឡាករ Lassana Diarra ត្រូវបាន​លោកគ្រូ​បង្វឹក Didier Deschamps កោះហៅ​ឲ្យ​ចូល​លេង​ក្នុង​ក្រុម​ជម្រើសជាតិ​មាន់គក​បារាំង​សាជាថ្មី បន្ទាប់ពី​ខកខាន​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​មួយ​នេះ​រយៈពេល ៥​ឆ្នាំ​មកហើយ​។​

​    ​យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ Daily Mail បាន​ឲ្យ​ដឹងថា លោក Didier Deschamps គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​មាន់គក​បារាំង​បានប្រកាស​បង្ហាញ​កីឡាករ​ទាំង​២៥​រូប​សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់​ពានរង្វាន់​ប្រចាំ​ទ្វីបអឺរ៉ុប European Cup ឆ្នាំ​២០១៦ កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ​កន្លងទៅ ហើយ​ក្នុងនោះ​ឃើញថា​ក៏មាន​ឈ្មោះ​កីឡាករ​ចាស់វស្សា​ដែល​លោក Didier Deschamps ធ្លាប់​ដឹកនាំ​ក្នុង​ក្លិប Marseille នោះ​គឺ​ខ្សែបម្រើ Lassana Diarra​។​

​    ​គួរ​បញ្ជាក់ថា កីឡាករ Lassana Diarra មិនបាន​ជាប់​ឈ្មោះ​ជា​កីឡាករ​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​មាន់គក​បារាំង​ចាប់តាំងពី​ឆ្នាំ​២០១០​មកម្ល៉េះ​៕ 

​Lassana Diarra ត្រូវបាន​កោះហៅ​ឲ្យ​ចូល​ក្រុម​ជម្រើសជាតិ​បារាំង​ជាថ្មី