សែនរន្ធត់! ខ្មាន់កាំភ្លើង ចូលបាញ់រះ ក្នុងមហាវិទ្យាល័យមួយ សម្លាប់ជីវិតមនុស្ស យ៉ាងតិច៩នាក់ ម្សិលមិញនេះ (មានវីដេអូ)

សហរដ្ឋអាមេរិក៖ ហេតុការណ៍ដ៏សែនរន្ធត់មួយ ត្រូវបានកើតឡើង នៅឯមហាវិទ្យាល័យមួយកន្លែង បន្ទាប់ពីមានខ្មាន់កាំភ្លើងម្នាក់ បានសម្រុកចូលក្នុងនោះ ហើយធ្វើការបាញ់រះ ដែលបានបណ្តាលឲ្យ មានមនុស្សដេកស្លាប់ រណូករណែលយ៉ាងតិចណាស់ ៩នាក់។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះបាន កើតឡើងកាលពីព្រឹក ថ្ងៃព្រហស្បត៍ ទី១ ខែតុលា ម្សិលមិញនេះ នៅឯមហាវិទ្យាល័យ Umpqua Community ក្នុងទីក្រុង Roseburg នៃរដ្ឋ Oregon របស់សហរដ្ឋអាមេរិក ក្រោយពីមានខ្មាន់កាំភ្លើង ចិត្តឆៅម្នាក់បានសម្រុកចូល ក្នុងបរិវេណសាលា និងបានធ្វើការបាញ់រះ ទៅលើមនុស្សនៅទីនោះ ដោយបានធ្វើឲ្យ មនុស្ស៩នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯ៧នាក់ផ្សេងទៀត បានរងរបួស និងបង្កការភ័យខ្លាច តក់ស្លុត ដល់មនុស្ស ជាពិសេសសិស្ស និស្សិតនៅសាលានោះ ជាច្រើនរយនាក់ទៀត។

សែនរន្ធត់! ខ្មាន់កាំភ្លើង ចូលបាញ់រះ ក្នុងមហាវិទ្យាល័យមួយ សម្លាប់ជីវិតមនុស្ស យ៉ាងតិច៩នាក់ ម្សិលមិញនេះ (មានវីដេអូ)
មនុស្សជាច្រើន ពោរពេញដោយភាព ភ័យខ្លាចតក់ស្លុត ក្នុងហេតុការណ៍ បាញ់រះនៅឯ មហាវិទ្យាល័យនោះ

បើផ្អែកលើរបាយការណ៍ ជំហានដំបូងរបស់ ក្រុមសមត្ថកិច្ច បានឲ្យដឹងថា ខ្មាន់កាំភ្លើងម្នាក់នោះ មានវ័យ២៦ឆ្នាំ និងបានប្រើប្រាស់កាំភ្លើងវែង ដើម្បីធ្វើសកម្មភាព បាញ់ប្រហារ តែយ៉ាងណាមិញ រូបគេក៏ត្រូវបានក្រុមប៉ូលីស បាញ់សម្លាប់នៅ ទីតាំងកើតហេតុនោះភ្លាមៗផងដែរ។ រីឯអត្តសញ្ញាណ របស់ជនដៃដល់ ក៏ដូចជាមូលហេតុ នៅពីក្រោយហេតុការណ៍មួយនេះ នៅមិនទាន់បាន ទទួលការបញ្ជាក់ ពីក្រុមមន្ត្រីប៉ូលីស នៅឡើយនោះទេ ដោយរង់ចាំការស៊ើបអង្កេត ឲ្យបានជាក់លាក់ ជាមុនសិន។

Hannah Miles វ័យ១៩ឆ្នាំ ជានិស្សិតនៅឯ មហាវិទ្យាល័យ Umpqua និងជាអ្នកបានឃើញ ហេតុការណ៍នោះផ្ទាល់ភ្នែក បានបញ្ជាក់ប្រាប់ថា “តាមពិតទៅពេលនោះ ខ្ញុំនិងមនុស្សភាគច្រើន មិនបានដឹងថា មានរឿងអ្វីកើតឡើងឡើយ តែពួកយើងបានឮ សម្លេងផ្ទុះជាច្រើន ដូចជាសម្លេងកាំជ្រួចអញ្ចឹង ហើយក៏មានមនុស្ស រត់ប្រសេចប្រសាច ឃើញដូចនោះខ្ញុំ ក៏រត់ពួនរក កន្លែងសុវត្ថិភាពផងដែរ ក្រោយមកទើបយើង ដឹងថាមានខ្មាន់កាំភ្លើង ចូលបាញ់ប្រហារ នៅទីនោះ”។

សែនរន្ធត់! ខ្មាន់កាំភ្លើង ចូលបាញ់រះ ក្នុងមហាវិទ្យាល័យមួយ សម្លាប់ជីវិតមនុស្ស យ៉ាងតិច៩នាក់ ម្សិលមិញនេះ (មានវីដេអូ)
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា សម្តែងការសោកស្តាយ ចំពោះហេតុការណ៍ ដ៏សែនរន្ធត់នេះ

ជុំវិញករណីនេះ លោកប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ក៏បានធ្វើសេចក្តី ថ្លែងការណ៍មួយ ដោយបាននិយាយថា “ពួកយើងមិនមែន ជាប្រទេសតែមួយ នៅលើពិភពលោក ដែលមានប្រជាជន កើតមានបញ្ហាផ្នែកស្មារតី ឬក៏មានបំណង ចង់យាយីអ្នកដទៃនោះទេ តែពួកយើងគឺជា ប្រទេសតែមួយនាំមុខគេ លើពិភពលោកនេះ ដែលបានឃើញ នូវការបាញ់ប្រហារ ទ្រង់ទ្រាយធំ ជារៀងរាល់ ២ទៅ៣ខែម្តង”។

នេះគឺជាហេតុការណ៍ ដ៏សែនរន្ធត់ និងគួរឲ្យសោកស្តាយមួយ ផងដែរសម្រាប់ ប្រជាជនសហរដ្ឋ អាមេរិក ក៏ដូចជាប្រជាជន នៅលើពិភពលោកនេះ ទាំងមូល៕

ទិដ្ឋភាពមួយចំនួនទៀត ក្រោយពីមានខ្មាន់កាំភ្លើង ចូលបាញ់រះនៅឯ មហាវិទ្យាល័យមួយ នៅសហរដ្ឋអាមេរិក៖

សែនរន្ធត់! ខ្មាន់កាំភ្លើង ចូលបាញ់រះ ក្នុងមហាវិទ្យាល័យមួយ សម្លាប់ជីវិតមនុស្ស យ៉ាងតិច៩នាក់ ម្សិលមិញនេះ (មានវីដេអូ)
សែនរន្ធត់! ខ្មាន់កាំភ្លើង ចូលបាញ់រះ ក្នុងមហាវិទ្យាល័យមួយ សម្លាប់ជីវិតមនុស្ស យ៉ាងតិច៩នាក់ ម្សិលមិញនេះ (មានវីដេអូ)
សែនរន្ធត់! ខ្មាន់កាំភ្លើង ចូលបាញ់រះ ក្នុងមហាវិទ្យាល័យមួយ សម្លាប់ជីវិតមនុស្ស យ៉ាងតិច៩នាក់ ម្សិលមិញនេះ (មានវីដេអូ)
សែនរន្ធត់! ខ្មាន់កាំភ្លើង ចូលបាញ់រះ ក្នុងមហាវិទ្យាល័យមួយ សម្លាប់ជីវិតមនុស្ស យ៉ាងតិច៩នាក់ ម្សិលមិញនេះ (មានវីដេអូ)

វីដេអូសង្ខេប នៃសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា៖

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត