ស្មា​សរី​វ៉ូ​បោះពួយ​លឿន​បុក​រថយន្ត​សាំង​យ៉ុ​ង​របួសធ្ងន់​២​នាក់

ខេត្តស្ទឹងត្រែង ៖ យុវជន​២​នាក់​បាន​សន្ល​ប់​​ ខណៈ​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ទៅ​​បុក​រថយន្ត​​សាំង​យ៉ុ​ង​ពេញទំហឹង ​កាលពី​យប់​ថ្ងៃ​ទី​១ ​តុលា ​២០១៥​ នៅ​ចំណុច​មុខ
ផ្ទះសំណាក់​​មួយ​ ស្ថិត​នៅ​ភូមិ​ស្ពានថ្ម សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​ ។

​តាម​​សាក្សី​​នៅ​កន្លែង​កើតហេតុ​ ​បាន​ឲ្យ​ដឹ​ថា ​មុន​ពេល​កើតហេតុ​ រថយន្ត​សាំង​យ៉ុ​ង​ពណ៌​ស ​បើកបរក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ​​ដើម្បី​​ចូល​សម្រាក​នៅផ្ទះ​សំណាក់​ខាង​លើក៍​ត្រូវ​ម៉ូតូមក​បុក​ពេញទំហឹង ​បណ្តាល​ឲ្យ​យុវជន​២​នាក់​សន្លប់​ស្តូកស្តឹង ត្រូវ​​​រថយន្ត​សា​ម៉ុ​យ​ដឹក​យក​​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ​។

​​ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើនេះ​ ​​ម្នាក់​ឈ្មោះ សាន សុ​វិ ​អាយុ​២១​ឆ្នាំ ​ជា​មន្ត្រី​យោធា​កង​រថពាសដែក រស់នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង និង​ម្នាក់​ទៀត​ឈ្មោះ ប៉ាក់ ម៉ា​រ៉ា​ឌី ​អាយុ​២២​ឆ្នាំ ​ជាមន្ត្រីយោធា​រថពាសដែក​ដូច​គ្នា​ រស់នៅ​ភូមិ​ត្រ​ពាំង​ប្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។ ចំណែក​រថយន្ត​ក្រោយ​កើត​ហេតុក៍​បើក​រត់​គេច​បាត់​ស្រមោល​​ ៕​

ព័ត៌មាន​លម្អិត​មាន​ផ្សាយ​​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព​