ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​តាម​ដីកា​ពី​បទសម​គំនិត​ប្លន់

រាជ​ធានី​ភ្នំពេញ​ ៖ យោង​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​លេខ​៥៥៣ក.ព្រ ចុះ​ថ្ងៃ​ទី​៧ កញ្ញា ២០១៥ របស់លោក​កែវ មុនី ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ កម្លាំង​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​៧​មករា​បាន​សហការ​ជាមួយ​​នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ​ ស្នង​ការ​នគរ​បាល​ខេត្ត​កំពង់​ស្ពឺ​ ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នគរ​បាល​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ កញ្ញា ២០១៥ វេលាម៉ោង​៥ និង​៤០​នាទី​ល្ងាច​ បាន​ឃាត់​ខ្លួន​​ជន​សង្ស័យ​ម្នាក់ពី​បទសម​គំនិត​ក្នុង​អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ រក្សា​ទុក​​អាវុធ​ និងគ្រាប់​រំសេវ​គ្រប់​ប្រភេទ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ​និង​ទទួល​ផល​ចោរ​កម្ម​។

ជន​សង្ស័យ​ឈ្មោះ​ឈុំ សូនី ហៅ​ណុប ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​ មុខ​របរ​មិន​ពិត​ប្រាកដ​ ទី​លំនៅ​ភូមិ​បាក់​ក ឃុំ​ក្រៃ​ញែក ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ ៕