ម៉ូតូ​បុក​រថយន្ត​បត់​ចូល​ផ្ទះសំណាក់ របួសធ្ងន់​២​នាក់​នៅ​ស្ទឹងត្រែង

ស្ទឹងត្រែង: យោធា​កង​រថពាសដែក ២​នាក់​បាន​រងរបួស​ធ្ងន់​បែក​មុខមាត់​សន្លប់​ស្តូកស្តឹង ឈាមដាប​ថ្នល់ ខ​ណះ​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន ឌុប​គ្នា​ហើយ​បាន​​ជ្រុល​ទៅបុក​រថយន្ត​សាំ​យ៉ុង បម្រុង​បត់​ចូល​សម្រាក​ក្នុងផ្ទះ​សំណាក់​យីហោ "​ហេង​សុជាតា​"ពេញទំហឹង​តែម្តង​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​យប់ ថ្ងៃទី​១  ខែតុលា ឆ្នាំ២០១៥ នៅលើ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២២ ត្រង់ចំណុច​ទល់មុខ​ផ្ទះ​​សំណាក់ យីហោ​" ហេង​សុជាតា​" ស្ថិត​ក្នុងភូមិ​ស្ពានថ្ម សង្កាត់​ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​

​សមត្ថកិច្ច​ក្រុង​ស្ទឹងត្រែង​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​២​នាក់​៖១-​ឈ្មោះ​សាន សុ​វិភេទ​ប្រុស អាយុ​២១ ឆ្នាំ  មុខរបរ យោធា​កង​រថពាសដែក រស់នៅ​ភូមិ​រា​ជានុ​កូ​លសង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ជា​អ្នកបើក​ម៉ូតូ​។ ទី​២-​ឈ្មោះ ប៉ាក់ម៉ា​រ៉ា​ឌី ភេទ​ប្រុស អាយុ​២២ ឆ្នាំ  មុខរបរ យោធា​កង​រថ​ពាស​ដែក រស់នៅ​ភូមិ ត្រពាំង​ព្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។ អ្នក​ទាំង​២​ក្រោយ​កើតហេតុ ត្រូវបានរថយន្ត​មក​ដឹក​យកទៅ​សង្គ្រោះ ភ្លាមៗ​នៅ​មន្ទីរ​​ពេទ្យ​។​

​តាម​សា​ក្សិ​បាន​និយាយថា មុនពេល​កើរ​ហេ​ត គេ​ឃើញ​រថយន្ត​សាំ​យ៉ុង ពណ៌​សរ ១គ្រឿង​បើក​មកពី​ខាង​រង្វង់​មូល​ថ្មី ( លិចទៅ​កើត ) បំណង​បត់​ចូល​សម្រាក​ក្នុងផ្ទះសំណាក់ ស្រាប់តែ មាន​ម៉ូតូ​មួយទៀត ម៉ាក ហុងដា ស្មាស ពណ៌​ខ្មៅ ជិះ​គ្នា​ពីរនាក់ បាន​បោះពួយ​យ៉ាង​លឿន ពី​កើ​តទៅ​លិច ពេលដែល​មកដល់​ចំណុចកើតហេតុខាងលើ ក៍​បុក​រថយន្ត សាំ​យ៉ុង​នោះ​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្សប៉ើង​ចេញពី​ម៉ូតូ​ដេក​សន្លប់​ស្តូកស្តឹង​ពេញ​ផ្លូវ​ទាំងពីរ​នាក់​តែម្តង​។​

​រីឯ​រថយន្ត​បង្ក​ក្រោយពី​កើតហេតុ​ត​បាន​បើក​រត់គេចខ្លួន​បាត់​ស្រ​ម៉ោ​ល​ភ្លាមៗ​ដែរ​៕R​

ម៉ូតូ​បុក​រថយន្ត​បត់​ចូល​ផ្ទះសំណាក់ របួសធ្ងន់​២​នាក់​នៅ​ស្ទឹងត្រែង
ម៉ូតូ​បុក​រថយន្ត​បត់​ចូល​ផ្ទះសំណាក់ របួសធ្ងន់​២​នាក់​នៅ​ស្ទឹងត្រែង