សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត​លក់បាន​ជាង៤៣លាន​ដុល្លារ ក្នុង​រយៈពេល៩ខែ

ក្នុង​រយៈពេល៩ខែ ឆ្នាំ២០១៥នេះ ប្រាសាទអង្គរវត្ត​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​បាន​ជាង១លាន៥សែន​នាក់។ គោលដៅ​ទេសចរណ៍​លំដាប់​ទី១របស់​កម្ពុជា និង​ដ៏​ល្អ​បំផុត​ក្នុង​ពិភពលោក​មួយ​នេះ  រកចំណូលបាន​ជាង៤៣លាន​ដុល្លារ​អាមេរិក ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​ទៅ​ឲ្យ​ភ្ញៀវទេសចរ​បរទេស។

រយៈពេល៩ខែ​ឆ្នាំ២០១៥នេះ មាន​ភ្ញៀវទេសចរ​បរទេស ចំនួន១,៥២៤,០៤៤នាក់ បានមក​ទស្សនា​ប្រាសាទអង្គរវត្ត ដែលជា​គោលដៅ​ទេសចរណ៍​ដ៏​ល្អ​បំផុត​របស់​កម្ពុជា។ ចំនួន​នេះ​កើនឡើង​ចំនួន១.៨៥ភាគរយ  បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ២០១៤។ ស្ថិតិ​ភ្ញៀវទេសចរ​នៅ​តំបន់​អង្គរ​ត្រូវបាន បង្ហាញ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា។
 
ផ្អែក​តាម​ស្ថិតិ​ដដែល​ភ្ញៀវទេសចរ​ជាង១លាន៥សែន​នាក់​នោះ បាន​នាំ​ចំណូល៤៣,៣០០,០៤០ដុ ល្លារ មក​ឲ្យ​កម្ពុជា។ ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​នេះ​កើន ០.២៤ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ២០១៤។
 
អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​បង្ហាញ​ពី​ចំណូល និង​ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​បានមក​ទស្សនា​ប្រាសាទអង្គរវត្ត នៅក្នុង​ខែកញ្ញា​ផងដែរ។ ក្នុង​ខែសីហា​មាន​ភ្ញៀវទេសចរ​បរទេស​ចំនួន១១៩,៩៣៧នាក់ បាន​ទិញ​សំបុត្រ​ចូល​មើល​ប្រាសាទ​អង្គរ កើន១.២៦ភាគរយ​ធៀប​នឹង​ខែសីហា​ឆ្នាំ២០១៤ ។ ដោយឡែក​ចំណូល​ពី​ការលក់​សំបុត្រ មាន​ចំនួន ៣,៤៧៦,១២០ ដុល្លារ កើន០.៩៩ភាគរយ៕


តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?ស្វែងយល់​ពី Excel កម្មវិធី​ដកហូត​កុមារ​ពី​ការកេងប្រវ័ញ្ច​ពលកម្ម