រថយន្ត​២​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​និង​របួស​ជិត​១០​នាក់​

កណ្តាល: មនុស្ស​ប្រុស​ស្រី ប្រមាណ​ជិត​១០ បាន​ស្លាប់​និង​របួស ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ដ៍​រន្ធត់មួយ​បង្កឡើង​រវាង​រថយន្ត ធុន​ធំ​បុក​ជាមួយ​រថយន្ត​តូ​រី​ស​​ចំ​ពីមុខ​ពេញទំហឹង​កាលពី​ម៉ោង​ជិត​១ រសៀល ថ្ងៃទី​២​ខែកញ្ញា ឆ្នាំ​២០១៥ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិលេខ​៣ គីឡូម៉ែត្រ​លេខ​៣៣ នៅ​ម្ដុំ​ផ្សារ​ដើម​អង្ក្រង​​ស្រុក​កណ្ដាលស្ទឹង ។​

​តាម​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ រថយន្ត​ធុន​ធំ​១​គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទ​កង់​១០ បើក​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​​ដល់​ចំណុចកើតហេតុ ក៏បាន​បុក​ជាមួយ​រថយន្ត តូ​រី​ស ពណ៍​សំបក​ឪឡឹក ពាក់​ស្លាក​លេខកំពត 2A0690​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាល​ឲ​មាន​មនុស្ស​នៅ​កៀប​ជាប់​ក្នុង​រថយន្ត​តូ​រី​ស បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​និង​របួសធ្ងន់​ជិត​១០​នាក់​។​

​ក្រោយពី​កើតហេតុ​ភ្លាម​កម្លាំង សមត្ថកិច្ច នគរបាល និង​ប៉េ​អ៊ឹម បាន​ចុះមក​អន្តរាគមន៍និង​គាស់​យក​ជនរងគ្រោះ​ចេញ ពី​ក្នុង​រថយន្ត រួច​បញ្ជូន​អ្នករបួស​ទៅ​កាន់​មន្ទីរពេទ្យ​។ ចំណែក​អ្នកបើករថយន្ត​បង្ក​បាន​ចុះ គេចខ្លួនបាត់​។

​ចំណែក​អ្នកស្លាប់​ត្រូវបាន សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ ដើម្បី​ឲ្យ​មកទទួលយក​ទៅធ្វើ​បុណ្យ​។ ដោយឡែក​រថយន្ត​ទាំង​២​ត្រូវបាន​សមត្ថកិច្ច​បា​ន​​អូស​យកទៅ​រក្សាទុក នៅក្នុង​អធិការ​ស្រុក ដើម្បី​ដោះស្រាយ​តាមច្បាប់​ជា​ក្រោយ​៕R​