ពិព័រណ៍​វិស័យ​សណ្ឋាគារ ភោជនីយដ្ឋាន ការផ្គត់ផ្គង់ និង​បំរើ​សេវាកម្ម​ម្ហូបអាហារ ភេសជ្ជៈ និង​ស្រា​ខ្នាត​អន្តរជាតិ ធ្វើ​នៅ​ខេត្តសៀមរាប សប្តាហ៍​ក្រោយ

​សៀមរាប: អ្នកជំនាញ​ផ្នែក​អាហារ ភេសជ្ជៈ និង​សណ្ឋាគារ នឹង​មកជួប​ជុំគ្នា បើក​ពិ​ព័រ​ណ៌​ម្ហូបអាហារ និង​សណ្ឋាគារ នៅឯ​ក្រុង​សៀមរាប​-​អង្គរ ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៥ នៅ​សាល​ពិព័រណ៍​នៃ​សណ្ឋាគារ អប្សរា ផា​លែស​។ ការតាំង​ពិ​ព័រ​ណ៌​នេះ សហការ​រៀបចំឡើង​ដោយ សហព័ន្ធ​ទេសចរណ៍​កម្ពុជា ជាមួយ​សមាគម​ចុងភៅ​កម្ពុជា ព្រមជាមួយ​វត្តមាន​ជាង ២០០ ក្រុមហ៊ុន មកពី ១៦​ប្រទេស រួមមាន បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន តៃវ៉ាន់ និង​សហរដ្ឋអាមេរិក ផងដែរ​។ នេះ​បើតាម​ការបង្ហាញ​ដោយ​សន្និសីទ​សារព័ត៌មាន​មួយ ដែល​បាន​ធ្វើឡើង​នៅ ហាត​រ៉ក កាហ្វេ នា​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា​នេះ​។
      
 លោក Ahmad Anuar នាយក​គ្រប់គ្រង​ពិធីការ នៃ​ក្រុមហ៊ុន AMB Events Group បាន​ឲ្យ​ដឹងថា ការបើក​សម្ពោធ​ពិព័រណ៍​នេះ គឺមាន​កិត្តិយស​ស្ថិតក្រោម​វត្តមាន លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។

​លោក​ឲ្យ​ដឹង​បន្ថែមទៀតថា ៖ ការតាំងពិព័រណ៍​នេះ សមាគម​សណ្ឋាគារ​កម្ពុជា បានរួម​បញ្ចូល​ឲ្យ​មានការ​ប្រកួត​សណ្ឋាគារ ជាមួយ​ការប្រកួត​រៀបចំ​ផ្កា និង​គ្រែ ចំណែកឯ​ការប្រកួត​ធ្វើ​ម្ហូប​អន្តរជាតិ គឺ​ត្រូវបាន​រៀបចំឡើង​ដោយ សមាគម​ចុងភៅ​កម្ពុជា ។ ការតាំងពិព័រណ៍​នេះ គឺជា​ផ្នែក​មួយ​នៃ​ការតាំង​ពិ​ព័រ​ណ៌ CAMFOOD/CAMHOTAL 15 ដែល​រៀបចំឡើង​ដើម្បី​ជួយ​ជម្រុញ​ការអភិវឌ្ឍន៍​សណ្ឋាគារ និង ម្ហូបអាហារ​នៅ​ក្រុង​ទេសចរណ៍​-​អង្គរ ។​
       
​មេ​ចុងភៅ ឡុង បូរ៉ា អនុប្រធាន​សមា​គ​មចុ​ង​ភៅ​កម្ពុជា បាន​បញ្ជាក់ថា ៖  វា​ជាការ​សំខាន់ ដែល​យើង​រៀបចំ​ព្រឹត្តិការណ៍​ឲ្យ​វា​ប្រសើរឡើង នៅលើ​ទឹកដី​កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយៈ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ និង អ្នកវិនិយោគ ជាច្រើន​ទៀត ។

​លោក​បន្ថែមថា ការរៀបចំ​ពិព័រណ៍​វិស័យ​សណ្ឋាគារ ភោជនីយដ្ឋាន ការផ្គត់ផ្គង់ និង​បំរើ​សេវាកម្ម​ម្ហូបអាហារ ភេសជ្ជៈ និង​ស្រា ខ្នាត​អន្តរជាតិ​នេះ យើង​បានកំណត់​បទដ្ឋាន​ខ្ពស់​មួយ សម្រាប់​ការប្រកួត ដោយ​យើង​បាន​អញ្ជើញ​ឲ្យ​មានការ​ចូលរួម​ពី​សំណាក់​ចៅក្រម​លំដាប់​អន្តរជាតិ និង​មានការ​គាំទ្រ​ពី​សំណាក់​សមាគម​ចុងភៅ​ពិភពលោក ផងដែរ ។
       
​កម្មវិធី​ប្រកួតប្រជែង​ធ្វើ​ម្ហូបអាហារ រួមមាន ៖ ទី​១ គឺ​ការប្រកួត​ធ្វើ​ម្ហូប​ថ្នាក់ជាតិ​លើក​ទី​២ ឆ្នាំ​២០១៥ ទី​២ ការប្រកួត​ធ្វើ​ម្ហូប​បក្សី​របស់​អាមេរិកាំង​ឆ្នាំ​២០១៥ ទី​៣ ការប្រកួតប្រជែង​វគ្គ​សិក្សា​គោល ( សាច់គោ​អាមេរិក ) ទី​៤ បទ​បង្ហាញ​អាហារ​ខ្មែរ ទី​៥ បទ​បង្ហាញ​អំពី​នំ បែប​ប្រទេស​ទំនើប និង​ទី​៥ ការប្រកួតប្រជែង​ឆ្លាក់​ផ្លែឈើ និង នំប៉័ង​៕

ពិព័រណ៍​វិស័យ​សណ្ឋាគារ ភោជនីយដ្ឋាន ការផ្គត់ផ្គង់ និង​បំរើ​សេវាកម្ម​ម្ហូបអាហារ ភេសជ្ជៈ និង​ស្រា​ខ្នាត​អន្តរជាតិ ធ្វើ​នៅ​ខេត្តសៀមរាប សប្តាហ៍​ក្រោយ

ពិព័រណ៍​វិស័យ​សណ្ឋាគារ ភោជនីយដ្ឋាន ការផ្គត់ផ្គង់ និង​បំរើ​សេវាកម្ម​ម្ហូបអាហារ ភេសជ្ជៈ និង​ស្រា​ខ្នាត​អន្តរជាតិ ធ្វើ​នៅ​ខេត្តសៀមរាប សប្តាហ៍​ក្រោយ

ពិព័រណ៍​វិស័យ​សណ្ឋាគារ ភោជនីយដ្ឋាន ការផ្គត់ផ្គង់ និង​បំរើ​សេវាកម្ម​ម្ហូបអាហារ ភេសជ្ជៈ និង​ស្រា​ខ្នាត​អន្តរជាតិ ធ្វើ​នៅ​ខេត្តសៀមរាប សប្តាហ៍​ក្រោយ

ពិព័រណ៍​វិស័យ​សណ្ឋាគារ ភោជនីយដ្ឋាន ការផ្គត់ផ្គង់ និង​បំរើ​សេវាកម្ម​ម្ហូបអាហារ ភេសជ្ជៈ និង​ស្រា​ខ្នាត​អន្តរជាតិ ធ្វើ​នៅ​ខេត្តសៀមរាប សប្តាហ៍​ក្រោយ

ពិព័រណ៍​វិស័យ​សណ្ឋាគារ ភោជនីយដ្ឋាន ការផ្គត់ផ្គង់ និង​បំរើ​សេវាកម្ម​ម្ហូបអាហារ ភេសជ្ជៈ និង​ស្រា​ខ្នាត​អន្តរជាតិ ធ្វើ​នៅ​ខេត្តសៀមរាប សប្តាហ៍​ក្រោយ
​រូបភាព​៖​ពិព័រណ៍​វិស័យ​សណ្ឋាគារ ភោជនីយដ្ឋាន ការផ្គត់ផ្គង់ និង​បំរើ​សេវាកម្ម​ម្ហូបអាហារ ភេសជ្ជៈ និង​ស្រា​ខ្នាត​អន្តរជាតិ