កម្មករ​រោងចក្រ Winson International Garment ដួលសន្លប់​ជាច្រើន​នាក់​

កំពង់ស្ពឺ: កម្មការិនី​បម្រើ​ការងារ នៅ​រោង​កាត់ដេរ សម្លៀកបំពាក់ Winson International Garmentបាន​ដួលសន្លប់  ជា​បន្តបន្ទាប់​ជាច្រើន​នាក់​ដោយ​មិនទាន់​ដឹង​មូលហេតុ ។​

​ដែល​ហេតុការណ៍​ដួលសន្លប់ នេះ​បាន​កើតឡើង នៅវេលា​ម៉ោង ២ រសៀល​ថ្ងៃទី​២ខែតុលា ឆ្នាំ​២០១៥​នេះ ស្ថិតនៅ តាមផ្លូវ​ជាតិ​លេខ​៤ ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​ដោយ​មិនទាន់​ដឹង​មូលហេតុ ពីព្រោះ​ខាង​ភាគី រោងចក្រមិន​សហការ​ជាមួយ​សមត្ថកិច្ច​នោះទេ​។​

​លោក យន្ត វន នាយ​នគរបាល​ប៉ុស្តិ​ឃុំ​ត្រពាំង​គង បាន​ឲ្យ​ថា ចំនួន​អ្នក​ដួលសន្លប់​នោះខ្ញុំ មិនទាន់​ដឹង​នោះទេ ដោយសារតែ​ខាង​រដ្ឋបាល​រោងចក្រ មិនអោយ​កម្លាំង​ខ្ញុំចូលទៅក្នុង បាន​ត្រឹម​នៅ​ខាងក្រៅ​រោងចក្រ ។​

​លោក​មេ​ប៉ុស្តិ​បាន​បញ្ជាក់ថា ខ្ញុំ​មេ​ប៉ុស្តិ​ហើយ គេ​មិន​ឲ្យ​ចូល​ទៀត ហើយ​តាម​ការឃើញជាក់ស្តែង ដែល​រថយន្ត ដឹក​ជនរងគ្រោះ​ចេញពី​រោងចក្រ​មក​នោះ​មាន​២​រថយន្ត ។​

​បើតាម​ការសង្ស័យ ដែល​បណ្តាល​ឲ្យ​មានកម្ម​ការិនី ដួលសន្លប់​ជាច្រើន​នាក់ អាចបណ្តាលមកពី បរិយាកាស​នៅក្នុង​រោងចក្រ ចេញចូល​មិនបាន​ល្អ ណាមួយ​អាចមកពី​ធំ​ក្លិនថ្នាំ​គីមី ដែល​គេ​ដាក់​ក្នុង​ក្រណាត់ ដើម្បី​ការពារ​សត្វល្អិត​ផង ទើបបណ្តាល​ឲ្យ​ដួលសន្លប់​បែបនេះ​៕N​