ម៉ូ​តូ​បុក​គ្នា​ខ្ទាត​ចូល​រថ​យន្ត​កុង​តឺ​ន័រ​រង​របួស​ធ្ងន់ ៤​នាក់

ភ្នំពេញ៖ កាល​ពី​វេ​លា​ម៉ោង ១០​និង​៣០​នា​ទី​ថ្ងៃ​ទី ០១ ខែ តុ​លា ឆ្នាំ ២០១៥ បុរស​៤​នាក់​បាន​រង​របួស​ធ្ងន់​ធ្ងរ​ ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍ រវាង​ម៉ូ​តូ​និង​ម៉ូ​តូជិះ​បុក​គ្នា​ ហើយ​ខ្ទាត​ទៅ​ប៉ះ​រថ​យន្ត​កុង​តឺ​ន័រ​នៅ​ចំ​ណុចមុខ​ផ្ទះ​លេខ​២០៤​ផ្លូវ​លេខ៣៧១ភូ​មិ​ក្បា​ល​ទំ​​នប់ សង្កាត់​បឹង​ទំ​ពុន ខណ្ឌ​មាន​ជ័យ ។ ករណី​គ្រោះ​ច​រា​ចរ​ណ៍​នេះ​កើត​ឡើង​រវាង​ម៉ូ​តូ​ម៉ាក XR  ពណ៍​ស​ពាក់​ស្លាក​លេខ​ភ្នំ​ពេញ 1SS-3989 ជិះ​ឌុប​គ្នា០៣​នាក់ ​ភេទប្រុ​ស មិន​ស្គាល់​ឈ្មោះ ( របួស​សន្លប់) ទិស​ដៅ​ពី​លិច​ទៅ​កើត​បញ្ច្រាសទិ​ស​គ្នា បាន​បុក​ជា​មួយ​ម៉ូ​តូ​ម៉ាក PCX  ពណ៍​ស​ស្លាក​លេ​ខ​ន​គរ​បាល ១.៦៨៩៨ បើក​បរ​ដោយ​បុរ​ស​ម្នាក់ ស្លៀក​ពាក់​ឯក​សណ្ឋាន​ន​គរ​បាល​(មិន​ប្រាប់​ឈ្មោះ) របួស​ក្បាល​ ហើយ​បាន​ខ្ទាត​ប៉ះ​រថ​យន្ត​កុង​តឺ​ន័រ ម៉ាក​ហ៊ី​យ៉ាន់​ដាយ ពណ៍​ស​ពាក់​ស្លាក​លេខ​ភ្នំ​ពេញ 3C-0094 បើក​បរ​ដោយ​ឈ្មោះ គឹម ហេង ភេទ​ប្រុ​ស​ អា​យុ ៣០​ឆ្នាំ មុខ​របរ​បើក​បរ​រថ​យន្ត ស្នាក់​នៅ​ផ្ទះ​ជួល​ផ្លូវ​លំ ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ បើក​ទិស​ដៅ​ពី​លិច​មក​កើត ។ ចំ​ពោះ​រថ​យន្ត​និង​អ្នក​បើក​បរ ព្រម​ទាំង​ម៉ូ​តូ​ជន​រង​គ្រោះប្រ​គល់ អោយ​កា​រិ​យាល័យ​ចរា​ចរ​ណ៍​ផ្លូវ​គោក​រាជ​ធា​នី​ភ្នំ​ពេញ​ យក​ទៅ​រក្សា​ទុក​ចាត់​ការ​បន្ត ៕ ដោយ៖ តារា