៩ ខែ​ឆ្នាំ​នេះ​កម្ពុ​ជា​នាំ​ចេញ​អង្ករ​បាន​ជិត ៣៧​ម៉ឺន​តោន កើន​ឡើង​ ៣៧​ភាគ​រយ

ភ្នំពេញ៖ នៅ ៩ ​ខែ ឆ្នាំ ២០១៥ នេះ​ប្រ​ទេស​កម្ពុ​ជា​បាន​នាំ​អង្ករ​ចេញ ទៅ​កាន់​ទី​ផ្សា​របរ​ទេស​បាន​ជិត ៣៧​ម៉ឺន​តោន កើន​ឡើង​ចំ​នួន​ ៣៧​ភាគ​រយ បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៤ ។ នេះ​បើ​យោង​តាម​របាយ​ការ​ណ៍​ផ្លូវ​ការ​ របស់​លេ​ខា​ធិ​ការ​ដ្ឋាន​ ច្រក​ចេញ​ចូល​តែ​មួយសម្រាប់​បំ​ពេញ​បែ​ប​បទ​នាំ​ចេញ​អង្ករ ។ របាយការណ៍ដដែលបានបញ្ជាក់ថា ចាប់ពីខែកមរា ដល់កញ្ញា ឆ្នាំ២០១៥នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៣៦  ៩.១០៥តោន ទៅកាន់ទីផ្សារអន្តរជាតិ ពោលកើនឡើង៣៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៤  ដែលមានត្រឹមតែ ២៦៩.៣៧០តោនប៉ុណ្ណោះ។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៤កន្លងទៅ កម្ពុជាបាននាំចេញអង្ករ ជិត ៣៩ម៉ឺនតោន៕ ដោយ៖ តារា