សម្តេចតេជោ ហ៊ុន សែន៖ គ្មានការសប្បាយណា កើតចេញមកពីសង្រ្គាមទេ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា គ្មានការសប្បាយរីករាយណា  មួយកើតចេញមកពីសង្គ្រាមអស្ថិរភាព និង ការប្រឈមមុខនោះទេ។ សន្តិភាព គឺជាសេចក្តីត្រូវការចាំបាច់បំផុត ទាំងក្នុងការរស់នៅ និង ក្នុងការកសាងប្រទេស សម្តេចអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជួយថែរក្សា  និងការពារនូវសន្តិភាព ដែលកំពុងគ្របដណ្តប់លើប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។

សារបង្ហាញពីសារៈសំខាន់ នៃសន្តិភាពនៅកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើ ឡើងស្របពេលគណបក្សប្រឆាំងនៅកម្ពុជា គឺគណបក្សសង្រ្គោះជាតិ កំពុងបើកសិក្ខាសាលាមួយក្រោមប្រធាន បទ «ដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរ»។ សិក្ខាសាលានេះ ធ្វើឡើងក្នុងបំណងបញ្ជ្រៀ ប និងផ្សព្វផ្សាយទៅដល់សមាជិក សមាជិកាបក្ស ដើម្បីពង្រឹងសមត្ថភាពក្នុងការដណ្តើមសំឡេងឆ្នោតសម្រាប់ការ  បោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ ក៏ដូចជាការបោះឆ្នោតតំណាងរាស្រ្តឆ្នាំ២០១៨។

មិនខុសពីថ្លែងជារឿយៗរបស់មេដឹកនាំបក្សប្រឆាំងនាពេលកន្លងមកនោះ សិក្ខាសាលានាព្រឹកថ្ងៃទី០២ ខែតុលា  ឆ្នាំ២០១៥ របស់គណបក្សសង្រ្គោះជាតិ គឺមានគោលដៅសំខាន់ក្នុងការផ្លាស់ប្តូរការដឹកនាំរាជរដ្ឋាភិបាល របស់ស ម្តេចតេជា ហ៊ុន សែន មកពីគណបក្សប្រជាជនកម្ពុជា។ មេដឹកនាំគណបក្សសង្រ្គោះជាតិ តែងតែផ្សព្វផ្សាយទៅ កាន់អ្នកគាំទ្ររបស់ខ្លួនថា រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន គឺកំពុងដឹកនាំតាមរបៀបផ្តាច់ការ ហើយអំពាវនាវ  ឲ្យប្រជាពលរដ្ឋចូលរួមធ្វើការផ្លាស់ប្តូរប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន តាមរយៈការបោះឆ្នោត។

ឆ្លើយតបនឹងមហិច្ឆតារបស់បក្សប្រឆាំង ចង់ធ្វើការផ្លាស់ប្តូរមេដឹកនាំរាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ននេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅវិញអមដោយការបង្ហាញពីប្រវត្តិសាស្រ្ត នៃការផ្លាស់ប្តូរពីអតីតកាលរបស់ អ្នកនយោបាយកម្ពុជា នាំឲ្យធ្លាក់ដល់វិបត្តិសង្រ្គាមធ្វើឲ្យប្រទេសកម្ពុជាស្ទើរតែរលាយរលត់ផងដែរ។ សម្តេចបាន គូសបញ្ជាក់ថា «កម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) បានឈ្នះសង្រ្គាមកាន់កាប់កម្ពុជា អស់រយៈពេល ៣ឆ្នាំ ៨ខែ  ២០ថ្ងៃ កាលពីឆ្នាំ១៩៧៥ គឺដោយសារការបំផុសមនោគមន៍វិជ្ជាអូសទាញពីគ្រប់ស្រទាប់ពលរដ្ឋ ជាពិសេស ក្នុង ចំណោមយុវជន ពួកគេបាននិយាយបំផុសអំពីការផ្លាស់ប្តូរ ដែលគ្មានអ្នកមាន គ្មានអ្នកក្រ អ្វីៗត្រូវតែមានភាពស្មើ គ្នាដោយគ្មានប្រកាន់វណ្ណៈទាំងអស់។ តែការពិតក្រោយពីពួកគេបានកាន់អំណាចពេញដៃគឺអ្វីៗមិនដូចពួកគេ និយាយឡើយ។ ប្រជាពលរដ្ឋទូទាំងប្រទេសគឺត្រូវបានបង្ខំឲ្យធ្វើការទាំងយប់ថ្ងៃគ្មានពេលសម្រាក គ្មានអាហារ ទទួលទាន គ្មានទីជម្រក គ្មានសាលារៀន គ្មានមន្ទីរពេទ្យ គ្មានវត្តអារាម…។ល។ ។ និយាយរួម គឺសិទ្ធិសេរីភាព របស់ពលរដ្ឋ គឺត្រូវបានដកហូតចេញទាំងអស់។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋបានស្លាប់ដោយអត់បាយ និង មួយ ចំនួនទៀតធំ ត្រូវបានធ្វើទារុណកម្មនិងសម្លាប់ចោលដោយគ្មានការតវ៉ា។ នយោបាយ និងមនោគមន៍បំផុសឲ្យ មានការផ្លាស់ប្តូរ ដោយមេដឹកនាំជំនាន់នោះ គឺធ្វើឲ្យប្រជាពលរដ្ឋជាង ៣លាននាក់ ត្រូវបានស្លាប់យ៉ាងវេទនា បំផុត»។

ទន្ទឹមនិងការរៀបរាប់ពីប្រវត្តិនាំឲ្យកម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្គាមក្រោមមហិច្ឆតាដណ្តើមអំណាចក្រោមសម្រែកផ្លាស់ ប្តូរនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរៀបរាប់ផងដែរ នូវការតស៊ូដ៏លំបាកបំផុត ដើម្បីដណ្តើមមកវិញនូវសន្តិ ភាពសម្រាប់កម្ពុជា បន្ទាប់ពីការវាយផ្តួលរបបកម្ពុជាប្រជាធិបតេយ្យ។

តាមរយៈសារនៅលើទំព័រ Facebook អមដោយរូបភាពក្នុងដំណាក់កាលចរចាស្វែងរកសន្តិភាពជាមួយព្រះបរម រតកោដ្ឋ សម្តេចព្រះវររាជបិតាឯករាជ្យជាតិ សម្តេច នរោត្តម សីហនុ ក៏ដូចជារូបភាពនៅលើសមរភូមិជាច្រើន សន្លឹកផងនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ទោះបីមានការបោះឆ្នោតកើតឡើងរួចហើយ ក៏នៅមាន មានបញ្ហាមួយចំនួនទៀត នៅបន្តកើតមានឡើង នៅតំបន់ផ្តាច់ខ្លួន និងគ្រប់គ្រងដោយកម្ពុជាប្រជាធិបតេយ្យ។ នៅ ឆ្នាំ ១៩៩៦ដល់ឆ្នាំ១៩៩៨ សម្តេចសម្រេចជ្រើសរើសនយោបាយឈ្នះ ឈ្នះ ចុងក្រោយក្នុងការបង្រួបបង្រួម និង ធ្វើសមាហរណកម្ម ក្រុមកម្ពុជាប្រជាធិបតេយ្យទាំងអស់ ឲ្យបានវិលមករួមរស់នៅក្នុងសង្គមជាតិវិញ ដែលបាន បញ្ចប់សង្រ្គាមកម្ពុជាទាំងស្រុងជាស្ថាពរ»។

សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមថា «ពេលរំដោះប្រទេស បានពីរបបខ្មែរក្រហមហើយ ក៏នៅមិនទាន់មានសន្តិ ភាព ភាពពេញលេញនៅឡើយដែរ ព្រោះនៅពេលនោះ គឺមានក្រុមចលនាអ្នកតស៊ូមួយ ចំនួនបានបោះជំរំនៅតាម ព្រំដែនខ្មែរថៃ ដែលបន្តការវាយប្រហារជាមួយទ័ពរដ្ឋាភិបាលរបស់ខ្ញុំព្រះករុណា។ នៅពេលនោះខ្ញុំព្រះករុណាខ្ញុំ  បានយល់ច្បាស់ណាស់ថា សេចក្តីសុខរបស់ប្រជាពលរដ្ឋ គឺធំជាងសេចក្តីសុខរបស់ខ្ញុំ។ ដូចឃើញនៅក្នុងរូបភាព ស្រាប់ គឺខ្ញុំព្រះករុណាខ្ញុំមានឯកសណ្ឋានជាទាហានគ្រប់ពេល ក្នុងការដឹកនាំគ្រប់គ្រងគ្រប់ស្ថានការណ៍ ដើម្បី ធានាសន្តិសុខ និងសុវត្ថិភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយមិនបានគិត អំពីសេចក្តីសុខផ្ទាល់ខ្លួនឡើយ។ ខ្ញុំព្រះ ករុណាខ្ញុំ បានសម្រេចថាត្រូវតែបង្រួបង្រួម ចរចាជាមួយគ្រប់ភាគីទាំងអស់ដើម្បីបញ្ចប់សង្រ្គាម កុំឲ្យមានការបង្ហូរ ឈាមខ្មែរ តទៅទៀត។ ព្រោះយើងទើបបានរួចជីវិត ផុតពីរបបខ្មែរក្រហមថ្មីៗក្តៅៗនៅឡើយ»។

នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានឡើងមកទទួលខុសត្រូវលើជោគវាសនាប្រជាជន និង ប្រទេសកម្ពុជាតាំងពីវ័យ  ជាង ២០ឆ្នាំ និងនាំនាវាកម្ពុជាចេញពីគំនរផេះផង់ រហូតមានស្ថានភាពរីកចម្រើនដូចពេលបច្ចុប្បន្ន សម្តេចតេជោ  ហ៊ុន សែន បានគូសបញ្ជាក់ថា សន្តិភាព បានធ្វើឲ្យកម្ពុជា កាន់តែរីកចម្រើនបោះជំហានទៅមុខ។ សន្តិភាពធ្វើឲ្យ ប្រជាពលរដ្ឋខ្មែរ រស់នៅជួបជុំសុខសប្បាយរីករាយជាមួយក្រុមគ្រួសារ និងមានឱកាសធ្វើបុណ្យទានទៅតាម ប្រពៃណីទំនៀមទម្លាប់ ដូចពិធីបុណ្យភ្ជុំបិណ្ឌនៅពេលនេះជាដើម។

សម្តេចបានបញ្ជាក់ទៀតថា សន្តិភាព ដែលរកបាននាពេលបច្ចុប្បន្ន មានការលះបង់ និង ពលីអាយុជីវិតមនុស្ស ច្រើនណាស់។ សម្តេចអំពាវនាវឲ្យពលរដ្ឋខ្មែរត្រូវតែចូលរួមបន្តថែរក្សា និង ការពារសន្តិភាពឲ្យបានរឹងមាំល្អ ដើម្បី ប្រទេសជាតិកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត។

រាជរដ្ឋាភិបាលបន្ថែមថា សន្តិភាពគឺជាសេចក្តីត្រូវការ ចាំបាច់បំផុតទាំងក្នុងការរស់នៅ និងក្នុងការកសាងប្រទេស។  សន្តិភាពបានផ្តល់ឱកាសដល់កម្ពុជា បានរៀបចំការបោះឆ្នោតរៀងរាល់អាណត្តិ ហើយរាជរដ្ឋាភិបាលមានពេល វេលា ស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ សន្តិភាព គឺបានធ្វើឲ្យប្រជាពលរដ្ឋញញឹមប្រកប ដោយក្តីសង្ឃឹម ទាំងអស់គ្នាក្នុងការអភិវឌ្ឍន៍ សង្គមក្រុមគ្រួសារអោយរីកចម្រើន៕

សម្តេចតេជោ ហ៊ុន សែន៖ គ្មានការសប្បាយណា កើតចេញមកពីសង្រ្គាមទេ