ឆ្នាំ២០១៥ កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ អា​ស៊ាន និង​ទិវាអន្តរ​ជាតិ​សម្រាប់​កាត់​បន្ថយ គ្រោះ​មហន្តរាយ

ភ្នំពេញ៖ សម្រាប់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៥នេះ នឹងត្រូវដល់វេនធ្វើជាប្រធាន និងជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយអាស៊ាន នឹងរៀបចំទិវាអាស៊ាន សម្រាប់កាត់បន្ថយគ្រោះមហន្តរាយ និងទិវាអន្តរជាតិសម្រាប់ការកាត់បន្ថយ គ្រោះមហន្តរាយ ដែលកិច្ចប្រជុំនេះ នឹងធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ ខាងមុខនេះ នៅសាកលវិទ្យាល័យភូមិភ្នំពេញ ។

កិច្ចប្រជុំរយៈពេល២ថ្ងៃនេះ ត្រូវបានប្រកាសឡើង ឲ្យសាធារណជនបានដឹង នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥នេះ ក្នុងសន្និសីទកាសែតមួយ ដែលរៀបចំឡើង ដោយអង្គការ Plan អន្តរជាតិ និងអង្គការ Caritas Cambodia ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក រស់ សុវណ្ណ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ និងជាប្រធាន គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយ អាស៊ាន, លោក ប៉ិល ពិសិដ្ឋ ជាមន្រ្តីឯកទេសគ្រប់គ្រងគ្រោះមហន្តរាយ តំណាងឲ្យអង្គការ Plan អន្តរជាតិ និងអ្នកសារព័ត៌មានជាច្រើននាក់ ។

លោក រស់ សុវណ្ណ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រធានគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយ អាស៊ានឆ្នាំ២០១៥ បានសហការជាមួយ លេខាធិការអាស៊ាន និងអង្គការដៃគូមួយចំនួន នឹងប្រារព្ធទិវាអាស៊ានស្ដីពី ការគ្រប់គ្រង គ្រោះមហន្តរាយ និងទិវាអន្តរជាតិ កាត់បន្ថយគ្រោះមហន្តរាយ ក្រោមប្រធានបទ«អាស៊ានធន់នឹងគ្រោះមហន្តរាយតែមួយ» ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០១៥ ខាងមុខនេះ ។

លោកបន្តថា ប្រធានបទទិវាអាស៊ាន សម្រាប់គ្រប់គ្រង គ្រោះមហន្តរាយឆ្នាំនេះ គឺឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែង រួមនៃបណ្ដាប្រទេសអាស៊ាន ដែលជាសហគមន៍ តែមួយ ក្នុងការចូលរួមចំណែក ដោះស្រាយបញ្ហា ដែលពាក់ព័ន្ធ និងគ្រោះមហន្តរាយ ដោយធម្មជាតិ បំរែបំរួលអាកាសធាតុ និងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព។ ក្នុងនោះប្រធានបទបន្ទាប់ នៃទិវាអាស៊ាន គ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយ គ្រោះមហន្តរាយ ឆ្នាំ២០១៥នេះ គឺ«ធ្វើការរួមគ្នា គឺដើម្បីធ្វើឲ្យកុមារ នៅតាមសាលារៀន និងសហគមន៍ របស់ពួកគេធន់នឹង គ្រោះមហន្តរាយ»។

អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ និងជាប្រធាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានរូបនេះ បានថ្លែងបញ្ជាក់បន្តថា ប្រធានបទផ្ដោតសំខាន់ ក្នុងឆ្នាំនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹង អំពីអាស៊ាន ស្ដីពីសហគមន៍ តែមួយធន់នឹងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសអាតុ តាមរយៈការលើកម្ពស់ឲ្យបានគ្រប់ជ្រុងជ្រោយ ចំពោះគម្រោងសុវត្ថិភាព តាមសាលារៀន និងការបង្កើនការឆ្លើយតប របស់អាស៊ានស្ដីពីការប្រែប្រួលអាកាសធាតុ។

ដោយឡែកលោក ប៉ិល ពិសិដ្ឋ មន្រ្តីឯកទេសគ្រប់គ្រង គ្រោះមហន្តរាយ តំណាងឲ្យអង្គការ Plan អន្តរជាតិ បានថ្លែងបញ្ជាក់ថា ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាល បានសហការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាល ដើម្បីធ្វើការងារផ្ដោតសំខាន់ លើគ្រោះមហន្តរាយ ដោយបានចុះសិក្សា និងអប់រំផ្ទាល់ដល់បងប្អូន ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដែលងាយរងគ្រោះតែម្ដង។

លោកបន្ថែមថា តាមរយៈការសិក្សា និងចុះណែនាំផ្ទាល់នាពេលកន្លងមក ឃើញថា អង្គការបានដាក់ចេញនូវគម្រោងជាច្រើន ដែលជាតម្រូវការចាំបាច់ ឆ្លើយតបទៅនឹង ការប្រឈមនានា របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មេងតូចៗតាមសាលារៀន ដោយបានផ្ដល់ជាមធ្យោបាយ ការពារផ្សេងៗ ដល់ពួកគេ ដើម្បីទប់ស្កាត់ ឬការពារនូវហេតុការណ៍គ្រោះថ្នាក់ ដែលអាចកើតឡើង ដោយចៃដន្យណាមួយ ពេលពួកគេធ្វើដំណើរ ទៅសាលា។

សូមបញ្ជាក់ថា កិច្ចប្រជុំដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំនេះ មានការអញ្ជើញចូលរួម ពីតំណាងថ្នាក់ជាតិ ដោយលោក ញឹម វណ្ណដា ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ,លោក បណ្ឌិត ហង់ ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា លោក សាយ សំអាល រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាពិសេសនោះ គឺមានការចូលរួមផ្ដល់កិត្តិយស ពីសំណាក់លោកស្រី Adelina Kamal ប្រធានទទួលបន្ទុកផ្នែក គ្រប់គ្រង គ្រោះមហន្តរាយ នៃលេខាធិការអាស៊ាន ព្រមទាំងតំណាងមកពីបណ្ដាប្រទេស ជាសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន ទេសរដ្ឋមន្រ្តី តំណាងស្ថានទូត ទីភ្នាក់ងារអង្គការ សហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ ក្រុមអង្គការសង្គមស៊ីវិល តំណាងសហគមន៍ និងមកពីវិស័យឯកជន សរុបប្រមាណជាង២ពាន់នាក់៕