អភិបាលខណ្ឌ ដង្កោ បន្តបើកការដ្ឋាន ស្ថាបនាផ្លូវបេតុង ៤ខ្សែទៀតជូនប្រជាពលរដ្ឋ តាមមូលដ្ឋាន

ភ្នំពេញ :  លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាល ខណ្ឌដង្កោ នៅ ព្រឹកថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១៥នេះ បានចូលរួម ជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ចំនួន០៤ ខ្សែ បន្ថែមទៀត ជូនប្រជាពលរដ្ឋរបស់ខ្លួនតាមមូលដ្ឋាន ដែល០១ ខ្សែ ជាផ្លូវបេតុង ក្នុងគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ដង្កោ ឆ្នាំ២០១៥ និង០៣ខ្សែ ទៀតជាផ្លូវបេតុង ក្នុងគម្រោងថវិកា របស់រដ្ឋបាលខណ្ឌដង្កោ ឆ្នាំ២០១៥។

នៅក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បានអបអរសាទរចំពោះសមិទ្ធផលថ្មីដែលសង្កាត់ដង្កោ ទទួលបានក្នុងឆ្នាំ២០១៥ នេះ តាមរយៈគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ និងគម្រោងថវិការបស់រដ្ឋបាលខណ្ឌដង្កោ ដោយក្នុងនោះមានផ្លូវចំនួន ០៤ខ្សែ ក្នុងភូមិម័ល ភូមិសំបួរ ភូមិខ្វា និងភូមិតាឡី ដែលត្រូវបើកការដ្ឋានស្ថាបនាក្នុងថ្ងៃនេះ។

ជាថ្មីម្តងទៀត នៅចំពោះប្រជាពលរដ្ឋដែលបានចូលរួម លោកអភិបាលខណ្ឌ បានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ នៅទូទាំងប្រទេស ក៏ដូចជាក្នុងមូលដ្ឋានយើង ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខណ្ឌក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិទាំង០៤ ក្នុងសង្កាត់ដង្កោ ដែលត្រូវមានគម្រោងស្ថាបនាផ្លូវ ជាពិសេសអ្នកដែលរស់នៅជាប់នឹងគម្រោងដែលត្រូវស្ថាបនានេះ សូមយល់អធ្យាស្រ័យចំពោះផលប៉ះពាល់តិចតួចដែលកើតមានដោយសារការស្ថាបនាផ្លូវ ហើយសូមតាមដានការលើការស្ថាបនាផ្លូវនេះ បើឃើញមានបញ្ហា ឬភាពមិនប្រក្រតី ណាមួយ ត្រូវរាយការណ៍ជូនចៅសង្កាត់ និងមន្ត្រីជំនាញដើម្បីធ្វើការពិនិត្យ និងវាយតម្លៃ ព្រោះនេះគឺដើម្បីបម្រើប្រយោជន៍ដល់បងប្អូនដែលអ្នកប្រើប្រាស់ផ្លូវនេះផ្ទាល់។

មន្រ្តីសាលាខណ្ឌដង្កោបានថ្លែងថា គម្រោងផ្លូវដែលត្រូវស្ថាបនាក្នុងឱកាសនេះរួមមាន៖ ផ្លូវបេតុងឆ្អឹងដែក ប្រវែង ២០០ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិម័ល (ស្ថិតក្នុងគម្រោងថវិការបស់រដ្ឋបាលខណ្ឌដង្កោ ឆ្នាំ២០១៥) ផ្លូវបេតុងឆ្អឹងដែក ប្រវែង ៣០១,២៥ម៉ែត្រ ទទឹង០៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិសំបួរ(ស្ថិតក្នុងគម្រោងថវិការបស់រដ្ឋបាលខណ្ឌដង្កោ ឆ្នាំ២០១៥) ផ្លូវបេតុងឆ្អឹងដែក ប្រវែង ១៨៧,៥ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិតាឡី (ស្ថិតក្នុងគម្រោងថវិការបស់រដ្ឋបាលខណ្ឌដង្កោ ឆ្នាំ២០១៥) និងផ្លូវបេតុងគ្មានសសៃដែក ប្រវែង ៤២២ម៉ែត្រ ទទឹង០៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិខ្វា (ស្ថិតក្នុងគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ដង្កោ ឆ្នាំ២០១៥)។

អភិបាលខណ្ឌ ដង្កោ បន្តបើកការដ្ឋាន ស្ថាបនាផ្លូវបេតុង ៤ខ្សែទៀតជូនប្រជាពលរដ្ឋ តាមមូលដ្ឋាន

អភិបាលខណ្ឌ ដង្កោ បន្តបើកការដ្ឋាន ស្ថាបនាផ្លូវបេតុង ៤ខ្សែទៀតជូនប្រជាពលរដ្ឋ តាមមូលដ្ឋាន

អភិបាលខណ្ឌ ដង្កោ បន្តបើកការដ្ឋាន ស្ថាបនាផ្លូវបេតុង ៤ខ្សែទៀតជូនប្រជាពលរដ្ឋ តាមមូលដ្ឋាន

អភិបាលខណ្ឌ ដង្កោ បន្តបើកការដ្ឋាន ស្ថាបនាផ្លូវបេតុង ៤ខ្សែទៀតជូនប្រជាពលរដ្ឋ តាមមូលដ្ឋាន