ត្រឹម 1 សប្តាហ៍ មានដឹងទេថា តម្លៃទូរស័ព្ទ iPhone 6s ធ្លាក់ចុះអស់ប៉ុន្មាន?

ត្រឹម 1 សប្តាហ៍ មានដឹងទេថា តម្លៃទូរស័ព្ទ iPhone 6s ធ្លាក់ចុះអស់ប៉ុន្មាន?

ចាប់តាំងពីការបើកលក់ទូរស័ព្ទ iPhone 6s/6s Plus ក្នុងថ្ងៃទី 26 កន្លងទៅ យើងសង្កេតឃើញថា មានអតិថិជនមួយចំនួននៅប្រទេសកម្ពុជា បានសាកទិញយកស្មាតហ្វូនទាំងនោះមកប្រើប្រាស់រួចមកហើយ។ យ៉ាងណាមុិញអ្នកប្រាកដជាចង់ដឹងថា តើតម្លៃ iPhone 6s ពីថ្ងៃលក់ដំបូង មកទល់ពេលនេះប្រែប្រួលយ៉ាងដូចម្តេចខ្លះ? ដំបូងថ្ងៃទី 26 ទូរស័ព្ទ iPhone 6s ទំហំ 16GB ពណ៌ Rose Gold ត្រូវបានដាក់លក់ក្នុងតម្លៃ 1,250$ និង iPhone 6s Plus ទំហំ 16GB ពណ៌ Rose Gold ដាក់លក់ក្នុងតម្លៃ 1,450$ ដោយវាជាតម្លៃមួយ ដែលមានតួលេខទាបជាងកាលចេញលក់ iPhone 6 ដំបូង ក្នុងឆ្នាំ 2014 កន្លងទៅ។ លុះមកទល់ថ្ងៃនេះរំលងមួយសប្តាហ៍ iPhone 6s ទំហំ 16GB ពណ៌ Rose Gold ត្រូវបានធ្លាក់ចុះអស់ 450$ មកសល់ត្រឹមតែ 800$ ប៉ុណ្ណោះ និង iPhone 6s Plus ទំហំ 16GB ពណ៌ Rose Gold ត្រូវបានធ្លាក់ចុះអស់ 400$ មកសល់ត្រឹម 1,050$. ដូច្នេះមានន័យថា ត្រឹមមួយសប្តាហ៍បើអ្នកអត់ទ្រាំបាននោះ អ្នកនឹងអាចសល់លុយសំរាប់ទិញ iPhone 5s បានមួយគ្រឿងទៀតទៅហើយ។

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ត្រឹម 1 សប្តាហ៍ មានដឹងទេថា តម្លៃទូរស័ព្ទ iPhone 6s ធ្លាក់ចុះអស់ប៉ុន្មាន?
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ត្រឹម 1 សប្តាហ៍ មានដឹងទេថា តម្លៃទូរស័ព្ទ iPhone 6s ធ្លាក់ចុះអស់ប៉ុន្មាន?

ចុះថ្ងៃទី 02 តុលា ឆ្នាំ 2015 ម៉ោង 03:33 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ