ក្រុមកីឡាករ អូស្រ្តាលី ផ្អាកធ្វើដំណើរ ទៅបង់ក្លាដេស ដោយសារ បញ្ហារឿង ISIS

ស៊ីដនី៖ ក្រុមកីឡាករ ជម្រើសជាតិ Cricket របស់ប្រទេសអូស្រ្តាលី បានផ្អាកការ ធ្វើដំណើររបស់គេ ទៅកាន់ ប្រទេស បង់ក្លាដេស ក្នុងគ្រាដែលសុវត្ថិភាព របស់ប្រទេស នោះកំពុងតែត្រូវ ពួកបដិវត្តឥស្លាម ISIS វាយប្រហារ ដែលបានសម្លាប់ក្រុមជំនួយអ៊ីតាលីម្នាក់។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០១៥នេះ ដោយស្រង់សម្តី នាយក ប្រតិបត្តិក្រុម Cricket លោក James Sutherland បានឲ្យដឹងថា យើងគ្មានជម្រើសទេ ប៉ុន្តែយើងអាចពន្យារ ពេលការប្រកួតរបស់ប្រទេសអូស្ត្រាលីចំនួន ០២ ប្រកួត នៅប្រទេសបង់ក្លាដេសបាន ដោយផ្អែកតាមក្រុម ប្រឹក្សាសន្តិសុខឯករាជ្យបាន បញ្ជាក់ពីហានិភ័យនៃពួកភេរវកម្ម អាចមានសកម្មភាពមកលើជនជាតិអូស្ត្រាលី។

លោក Sutherland បាននិយាយថា «យើងសង្ឃឹមថាក្តីបារម្ភពីសុវត្ថិភាពរបស់យើង បានកាត់ បន្ថយខ្លះ ប៉ុន្តែចៃដន្យ អីរដ្ឋាភិបាល, ក្រុមជំនាញសុវត្ថិភាពប្រចាំក្រុម, និងក្រុមប្រឹក្សាសន្តិសុខ ឯករាជ្យបាន បង្ហាញយ៉ាងច្បាស់ថា ពិតជា គ្រោះថ្នាក់ខ្លាំងណាស់មកលើប្រជាជន អូស្ត្រាលី ដែលមានគម្រោងធ្វើដំណើរទៅកាន់ប្រទេសបង់ក្លាដេស»។

សូមរម្លឹកផងដែរថា កាលពីថ្ងៃពុធកន្លងទៅនេះពួកសកម្មយុទ្ធឥស្លាម IS បានអះអាងទទួល ខុសត្រូវ ចំពោះការ សម្លាប់បុគ្គលិកជំនួយរបស់អ៊ីតាលី លោក Cesare Tavella វ័យ៥០ឆ្នាំ៕

ក្រុមកីឡាករ អូស្រ្តាលី ផ្អាកធ្វើដំណើរ ទៅបង់ក្លាដេស ដោយសារ បញ្ហារឿង ISIS