ខណៈនេះ ​ប្រជា​ពលរដ្ឋ​​ជាង​២០០នាក់​មក​ពី​ខេត្ត​ក្រចេះ​ យក​ញត្តិ​​​ដាក់​ជូន​រដ្ឋសភា​

​​រាជ​ធានី​ភ្នំពេញ ៖ ​តាម​សេចក្តី​រាយការណ៍​ពី​អ្នកឆ្លើយ​ឆ្លង​​​​ព័ត៌​​​មាន បាន​ឱ្យ​ដឹង​ថា ​ខណៈ​នេះ ប្រជា​ពលរដ្ឋ​ជាង​២០០​នាក់​ បាន​មក​ដល់​​​មុខរដ្ឋសភា ​ដើម្បី​​យក​ញត្តិ​ដាក់ជូន​រដ្ឋ​សភា ​​​​ឱ្យ​ជួយ​​អន្តរាគមន៍​​ដោះ​ស្រាយ​​បញ្ហា​​ទំនាស់​ដី​ធ្លី​ ស្ថិត​នៅ​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន ។

​ក្រុម​​ប្រជា​​ពលរដ្ឋ​​ខាង​លើ​​បាន​អះ​អាងថា ពួក​គាត់​​​​​​​ទាំង​ជាង​២០០​នាក់​​​ តំណាង​ឱ្យ​​ប្រជា​ពលរដ្ឋ​​​៩៩៨​គ្រួសារ​ មក​ពី​ឃុំ​ចំនួន​៤ ​​​ស្រុក​​​ឆ្លូង ​​ខេត្ត​ក្រចេះ​​ ​នៅ​រសៀល​​ថ្ងៃទី​២ តុលា នេះ ដើម្បី​​យក​ញត្តិ​ដាក់ជូន​រដ្ឋ​សភា​​ឱ្យ​ជួយ​​អន្តរាគមន៍​​ដោះ​ស្រាយ​​បញ្ហា​​ទំនាស់​ដី​ធ្លី​ ដែល​កន្លង​មក អាជ្ញាធរ​ខេត្ត​​បាន​​ធ្វើ​ការ​ដោះ​​ដូរ​ជា​មួយ​ក្រុម​ហ៊ុន​ដូវ​ទៀង​ក្រចេះ ៕​

​ព័ត៌មាន​លម្អិតមានផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​កោះ​សន្តិភាព​