Mertesacker ចង់ឲ្យ Arsenal បង្ហាញភាពមុតស្រួចពេលជួប Man United

ខ្សែ​ការ​ពារ Per Mertesacker បានអំពាវ​នាវ​ឲ្យ​ក្រុម Arsenal បង្ហាញ​នូវ​ភាព​មុត​ស្រួច​បន្ថែម​ទៀត ខណៈ​ដែល​ពួក​​គេ​សម្លឹង​រក​​ការ​ស្រោច​ស្រង់​ពី​ការ​ខក​ចិត្តក្នុងក្រប​ខ័ណ្ឌ​អឺ​រ៉ុប​របស់​​ពួក​គេកាលពី​ពេល​ថ្មី​ៗ​នេះក្នុងការ​ប្រកួត​​​នៅថ្ងៃអាទិត្យ​នេះ​ជាមួយ​នឹង​ក្រុម Manchester United ដែល​​កំពុង​នាំ​មុខនៅលើ​តា​រាង​ក្រប​ខ័ណ្ឌ Premier League​។ ក្រុម​របស់​លោក Arsene Wenger បាន​រង​ការ​បរា​ជ័យ​យ៉ាង​​​អា​ម៉ាស់ក្នុងលទ្ធ​ផល ៣-២ ក្នុង​ផ្ទះខ្លួន​ឯងនៅពេល​ប្រកួត​ជា​មួយនឹងក្រុម Olympiakos កាលពី​ពាក់​កណ្តាល​​សប្តាហ៍​​ដែល​បាន​ធ្វើ​ឲ្យ​ពួកគេ​ស្ថិតក្នុង​គ្រោះ​ថ្នាក់​នៃការ​​បាត់​បង់​កៅ​អី​ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃក្រប​ខ័ណ្ឌ Champions League ជា​លើក​ទី​១ក្នុង​រយៈ​ពេល​១៦​ឆ្នាំ​។
bdae67e9-b81b-4236-89d2-d96430ff8a92-620x403
អ្វី​ដែល​បន្ថែម​​ទៅលើ​ភាព​អាម៉ាស់​របស់​ក្រុមកាំ​ភ្លើង​ធំនេះ​​ទៀត​នោះ​គឺ​ការ​​ប្រព្រឹត្ត​កំហុស​​ដ៏​មិននឹក​ស្មាន​ដល់់​ពី​សំណាក់​អ្នក​ចាំ​ទី David Ospina ដែល​បាន​​ធ្វើ​​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​ដើម្បី​​ធ្វើ​ឲ្យក្រុម​របស់​ក្រិក​រក​បាន​គ្រាប់​បាល់​ទី​២​របស់​ពួក​គេ​ ហើយ​ការ​​ប្រព្រឹត្ត​កំហុសនេះ​បាន​​ធ្វើ​ឲ្យ​​មាន​ការ​រិះ​យ៉ាង​ខ្លាំង​​ទៅលើលោក Wenger ចំពោះការ​សម្រេច​​ចិត្ត​របស់​លោក​ក្នុង​ការ​មិន​ប្រើ​ប្រាស់​អ្នក​ចាំ​ទី​ជម្រើស​ដំ​បូង Petr Cech​។ ប៉ុន្តែ ខ្សែ​ការ​ពារ Mertesacker របស់​ក្រុម Arsខenal មិន​បាន​ធ្វើ​ការ​ដោះ​សា​សម្រាប់​ការ​រង​បរា​ជ័យ​ជា​លើក​ទី​២​ជាប់​ៗ​គ្នា​របស់​​ក្រុម​គេ​ក្នុង​ក្រប​ខ័ណ្ឌ​អឺ​រ៉ុបឡើយ និង​បាន​ទទួល​ស្គាល់​ថា ពួកគេ​ត្រូវ​តែ​​ស្វែង​រក​ស្មារតី​ប្រយុទ្ធ​របស់​ពួកគេ​ត្រឡប់​​មក​វិញ​ដើម្បីគេច​ឲ្យ​ផុត​​ពីការ​រង​បរា​ជ័យ​មួយ​ផ្សេង​ទៀត​នៅពេល​ប្រកួត​ជាមួយនឹងក្រុម​ឡើង​ទម្រង់​លេង Man United​។ Mertesacker បាន​ឲ្យ​ដឹង​ថា៖ «ក្នុង​ផ្ទះខ្លួន​ឯង យើង​គួរ​តែមាន​ភាព​មុត​ស្រួច​ឲ្យ​ខ្លាំង​​តាំង​ពី​ចាប់​​ផ្តើម​ប្រកួត និង​មាន​ថាម​ពល​កាន់​តែ​ខ្លាំង​។ នោះ​ជា​​អ្វី​ដែល​ការ​ប្រកួត​របស់​យើង​ត្រូវ​ការ​»​​។ ការ​ប្រកួត​នេះនឹង​ចាប់​​ផ្តើមនៅ​ថ្ងៃអាទិត្យ ខាង​មុខន​នៅ​ម៉ោង​១០​យប់​៕

ការ​ជួប​គ្នា​៣​លើកចុង​ក្រោយ

17.05.15          Manchester United 1-1 Arsenal

10.03.15          Manchester United 1-2 Arsenal

23.11.14          Arsenal 1-2 Manchester United