ពៅ លីដា បង្ខំចិត្តបិទហាង សាឡនចោល ខណៈបើកដំណើរការ បានជាង១ឆ្នាំ

ភ្នំពេញ៖ តារាសម្ដែង ស្រស់សោភា កញ្ញា ពៅ លីដា ត្រូវបានគេដឹងថា នាងបានបើក ជាហាងសាឡន នៅម្ដុំ ជិតសាកលវិទ្យាល័យ អន្តរជាតិ នៅទឹកដីភ្នំពេញថ្មី ខ័ណ្ឌសែនសុខ ហើយបានដំណើរការ កាលពីពេលថ្មីនេះ ប៉ុន្តែ ហាងនាងដំណើរការ មិនសូវល្អ មិនសូវមានភ្ញៀវច្រើន ហើយខ្វះបុគ្គលិកផង ជាហេតុធ្វើឲ្យ ហាងរបស់នាង ទ្រាំទ្រការ ចំណាយលែងបាន ក៏បិទទ្វារតែម្ដង។ ទោះជាយ៉ាងណា ពៅ លីដា មិនបានឈឺក្បាលហាលថ្ងៃ នឹងការបាត់បង់ មុខជំនួញនេះទេ។

ពៅ លីដា បច្ចុប្បន្ននេះត្រូវបានគេដឹងថា មានការងារច្រើនក្នុងសិល្បៈ មិនថាសម្ដែង ឬថតម៉ូដទេ គឺមានជាហូរហែ ។ ចំណែកឯរូបសម្រស់ ក៏វិវត្តន៍កាន់តែស្អាតទៅៗ ផ្ទុយពីកាលនាងចូលសិល្បៈដំបូង មិនសូវជាមានពណ៌សម្បុរភ្លឺថ្លា ដូចពេលនេះឡើយ ។ ទាក់ទងនឹងមុខរបរ រកស៊ីរបស់ ពៅ លីដា ដំបូងឡើយ នាងបាននិយាយថា ការរកស៊ីដំណើរការ បានល្អគួរសម មានភ្ញៀវចេញចូល ល្មមគ្រប់គ្រាន់ និង មានភ្ញៀវកើនឡើងជាលំដាប់ តែក៏មិនខ្លាំងក្លាណាស់ណាទេ ព្រោះហាងនាងមិនមែន នៅកណ្ដាលក្រុង ។

ប៉ុន្តែថ្មីៗនេះ គេឃើញហាងសាឡន របស់ពៅ លីដា ស្ថិតនៅលើផ្លូវ ទៅភ្នំពេញថ្មី ដែលមានរូបនាងធំៗ បានទំលាក់ ស្លាកចុះ ហើយបានបិទទ្វារស្ងាត់ជ្រងំ គួរឲ្យស្រណោះស្រណោក ។ ប្រភពពីអ្នកសិល្បៈ បាននិយាយថា លីដា បានបិទហាងសាឡនហើយ ព្រោះហាងនាងដំណើរការ មិនសូវល្អ មិនសូវមានភ្ញៀវច្រើន ហើយខ្វះបុគ្គលិកផង។ ម្យ៉ាងទៀតនាងរវល់ផង ក៏បិទចោលទៅ ហើយក៏ហាក់ខ្វះបទពីសោធ ក្នុងការរកស៊ីមុខរបរនេះ ។
 
ស្រីស្រស់ ពៅ លីដា មិនទាន់សុំការបំភ្លឺបានទេ នៅពេលនេះ គេហទំព័រ LookingTODAY នឹងទាក់ទងទៅនាង នៅ ពេលក្រោយ ដើម្បីបញ្ជាក់ហេតុផល ដួលរលំមុខរបរ ដែលបើកមិនទាន់បានមួយឆ្នាំនេះ ។ តែទោះបីបិទហាង យ៉ាងណា ក៏ពៅ លីដា មិនព្រួយអត់លុយចាយដែរ ព្រោះពុកនាងជាអ្នកមាន ចាំជួយផ្គត់ផ្គង់ និងមានការងារក្នុង សិល្បៈទៀត ធ្វើឲ្យនាងមិនបាច់ខ្វល់ចិត្តឡើយ ៕