សុគន្ធ នីសា រុះ​រើ​ចង្កា​ចាក់​ស៊ី​លី​កូន ក្រោយ​ធ្វើ​ទុក្ខ​បុក​ម្នេញ

ភ្នំពេញ៖ តារាចម្រៀងស្រីដ៏ស្រស់សោភា និងជាកំពូលតារាចម្រៀងសម្រស់ប្រចាំផលិតកម្មថោនកញ្ញា សុគន្ធ នីសា ម្ចាស់បទ “ពេលនេះ ម៉ោងនេះ ខ្ញុំកំពុងខូចចិត្តជាទម្ងន់” ដែលកញ្ញាហាក់ឡើងកូដស្រីតៗ រហូតមានកាងារធ្វើជាបន្ត បន្ទាប់មិនថា ថតសំអាងការ ថតម៉ូដសំលៀកបំពាក់ ផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលនានាជាដើម ដោយថ្មីនេះ កញ្ញា សុគន្ធ នីសា ទទួលស្គាល់ថា ចង្កាដែលកញ្ញា បានចាក់វាធ្វើទុក្ខ ធ្វើឲ្យកញ្ញាមានអារម្មណ៍មិនស្រណុក រហូតត្រូវទទួល ការព្យាបាល ដើម្បីឲ្យចង្កាកញ្ញា ត្រឡប់មករកភាពប្រក្រតីវិញ ។

កាលមុនកញ្ញា ចង់បានចង្កាស្អាតក៏សម្រេចចិត្ត យកការចាក់ស៊ីលីកូនបញ្ចូលក្នុងចង្កា ដើម្បីឲ្យចង្កាវែងស្អាត ព្រោះ កញ្ញាមានមុខខ្លីបន្ថែមចង្កា ដើម្បីឲ្យមុខស្អាត ម្យ៉ាងការចាក់ចង្កាជារឿងដ៏ពេញនិយមបំផុត សម្រាប់យុវវ័យជំនាន់ថ្មី ។

តែសម្រស់ក្រោមស៊ីលីកូនរបស់កញ្ញា ហាក់មិនបានធ្វើឲ្យកញ្ញា មានផាសុកភាពទេ ពោលវាធ្វើទុក្ខបុកម្នេញរហូតកញ្ញា ព្យាបាលវា ពោលគឺកញ្ញាយកវាចេញតែម្ដងតែ កញ្ញាមិនអាចទទួលការងារធ្ងន់ៗបានទេក្នុងមួយរយៈចុងក្រោយនេះ ។

ពេលនេះកញ្ញាបានដក ស៊ីលីកូនចេញពីចង្កាកញ្ញាជាសា្ថពរហើយ ដែលជាមធ្យោបាយក្នុងការយកវាចេញមាន តែវះកាត់ ប៉ុណ្ណោះ ព្រោះស៊ីលីកូនពេលចាក់នឹងពេលយកចេញ មិនដូចគ្នាទេ ។

ថ្វីត្បិតតែចង្កាមិនស្រួចដូចមុន តែកញ្ញា សុគន្ធ និសាហាក់មិនបានប្រែប្រួលសម្រស់ឡើយ ព្រោះពេលនាងចាក់ចង្កាក៏ មិនឃើញថា ស្អាតណាស់ណាដែរ ។ សុគន្ធ នីសា ហាក់ប្រឹងប្រែងយកដៃ បាំងចង្កាគ្រប់ពេលនាងថតរូបកុំឲ្យមានការ ចាប់អារម្មណ៍ថា ចង្កានាងមានភាពប្រែប្រួល តែយ៉ាងណាក៏មិនបានអាចបិទបាំងថា ចង្កានាងវិលត្រឡប់មករកភាព ដើមវិញ ៕