ផ្លែប៉ោម អាចជួយបង្កើន អាយុ១៧ឆ្នាំ

សុខភាព៖ ក្រុមអ្នកសិក្សា ស្រាវជ្រាវបាននិយាយថា អ្នកដែលតែងតែ បរិភោគប៉ោមជាប្រចាំ នឹងជួយឲ្យមាន អាយុ កាន់តែវែង ព្រមទាំងជួយទប់ស្កាត់ កុំឲ្យសរីរាង្គកាយ ចាស់មុនអាយុ។

ម្យ៉ាងវិញទៀត នៅក្នុងផ្លែប៉ោមមានសារធាតុ កាបូលីតភាគច្រើន ហើយមានផលប្រយោជន៍ យ៉ាងសំខាន់ក្នុងការ ជួយចលនាឈាម និងជួយឲ្យបេះដូងកុំឲ្យរងសភាពចុះខ្សោយ។

តាមលទ្ធផលក្នុងការសាកស្បងកន្លងមក ចំពោះអ្នកបរិភោគផ្លែប៉ោមជាប្រចាំ គឺមានសម្រស់ ក្មេងជាងវ័យរហូត ដល់១៧ឆ្នាំ។ ចំណែកឯអ្នកដែលមិនធ្លាប់ទទួលទានផ្លែប៉ោមសោះ គឺមានរាងកាយចាស់មុនអាយុ ថែមទាំងមាន អាយុខ្លីជាងអ្នកដែលទទួលទានផ្លែប៉ោម។

ទោះបីជាយ៉ាងណាក្តី អ្នកស្រាវជ្រាវមិនបានបញ្ជាក់ទេថា ការទទួលទានផ្លែប៉ោមចំនួន ប៉ុន្មាន ទើបមានប្រសិទ្ធភាព នោះទេ។

គួរបញ្ជាក់ដែរថា ផ្លែប៉ោមគឺជាប្រភេទផ្លែឈើម្យ៉ាង ដែលមានប្រយោជន៍យ៉ាងច្រើន ចំពោះ សុខភាព ព្រមទាំង ជួយការពារជំងឺផ្សេងៗជាច្រើន ទាំងនៅក្នុងរាងកាយ និងស្បែកផងដែរ។

ទន្ទឹមនឹងនេះ ផ្លែប៉ោមអាចជួយការពារឲ្យភ្នែកភ្លឺបានល្អ និងជួយឲ្យស្បែកស ម៉ដ្ឋខៃ និង ភ្លឺរលោង។ មិនតែប៉ុណ្ណោះ វាសម្បូរទៅដោយសារធាតុចិញ្ចឹម ដែលមានផលប្រយោជន៍ ជាច្រើនដល់រាងកាយជាងផ្លែឈើផ្សេងៗទៀត៕

ផ្លែប៉ោម អាចជួយបង្កើន អាយុ១៧ឆ្នាំ