​តើ​ក្រោយ​ពេល​ដែល​អ្នក​សម្រាលកូន​រួច អ្នក​មិន​អាច​ធ្វើ​អ្វីខ្លះ​?

​តើ​ក្រោយ​ពេល​ដែល​អ្នក​សម្រាលកូន​រួច អ្នក​មិន​អាច​ធ្វើ​អ្វីខ្លះ​?

​ដំណាក់កាល​មាន​ផ្ទៃពោះ និង​ដំណាក់កាល​សម្រាលកូន​រួច​ពិត​ជា​សំខាន់​ដូចគ្នា ព្រោះ​បើ​អ្នក​សម្រាលកូន​រួច អ្នក​មិន​មើលថែ​ខ្លួន​បានល្អ នោះ​សុខភាព​អ្នកនឹង​ទ្រុត​ទ្រោម​ជា​លំដាប់ ហើយ​សម្រស់​អ្នកនឹង​ធ្លាក់ចុះ ដូចនេះ​ក្រោយពេល​ដែល​អ្នក​សម្រាលកូន​រួច អ្នក​មិន​គួរ​ធ្វើ​អ្វីខ្លះ​?
បន្ទប់​របស់​អ្នក​ត្រូវតែមាន​ខ្យល់អាកាស​ចេញចូល ត្រូវតែ​ភ្លឺ មាន​អនាម័យ ព្រោះ​បើ​អ្នករស់នៅ​ក្នុង​បន្ទប់​ដែល​កង្វក់ វា​នឹង​អាច​ធ្វើឲ្យ​អ្នកឆ្លង​ជំងឺផ្សេងៗ​បាន​យ៉ាង​ងាយ​។​
  1. ​ក្រោយពេល​ដែល​អ្នក​បង្កើត​កូន​រួច អ្នក​មិន​ត្រូវ​ងូតទឹក​ត្រជាក់​ទេ ហើយក៏​មិន​ត្រូវ​ប្រើ​ទឹក​ក្តៅ​ពេក​ដែរ ហើយ​មិន​ត្រូវ​ងូត​យូរ​ទេ ហើយ​បើ​អ្នក​វះកាត់ អ្នក​អាច​ចាំ​ដល់​រុះ​ថ្នេរ​ចេញ​ទើប​ងូត ហើយ​ចន្លោះ​ពេល​នោះ អ្នក​អាច​យក​ទឹក​ក្តៅ​អ៊ុនៗ​មក​ជូត​ខ្លួន​បាន​។​
  2. ​អ្នក​ត្រូវ​តែ​ប្រើ​ទឹក​ក្តៅ​អ៊ុនៗ​មក​ដុសធ្មេញ និង​ខ្ពល់មាត់ មិន​ត្រូវ​ប្រើ​ទឹក​ត្រជាក់​ឡើយ ជាងនេះទៅទៀត​អាវ​ក្នុង​អ្នក​ត្រូវតែ​ប្តូរ​ឲ្យបាន​ញឹកញាប់ ម្យ៉ាងទៀត អ្នក​ត្រូវ​តែ​គេង​ឲ្យបាន​គ្រប់គ្រាន់ ហើយ​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​ហិរ និង​ត្រជាក់​ពេក​នោះ​ទេ​។​
  3. ​អ្នក​ក៏​អាច​ហាត់ប្រាណ​តិចៗ​បានដែរ​ក្រោយពេល​ដែល​សម្រាលកូន​រួច​២​អាទិត្យ​ដោយ​មិន​ត្រូវ​អង្គុយ​យូរ ឬ​លុតជង្គង់​យូរ​នោះ​ទេ ព្រោះ​បើ​អ្នក​ហាត់ប្រាណ​ដោយ​ប្រើ​កម្លាំង​ខ្លាំងៗ វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​បាន ធ្វើឲ្យ​ឈាម​អ្នកដើរ​មិន​ស្រួល ហើយ​អាច​ធ្វើឲ្យ​អ្នក​បាក់​កម្លាំង​ទៀតផង​។​
  4. អ្នក​ត្រូវ​តែ​ផ្តាច់​កុំ​ឲ្យ​កូន​បៅដោះ​អ្នក​នៅ​អាយុ​មួយ​ខួប ព្រោះ​បើ​កូនបៅ​យូរ នោះ​កូន​នឹង​មិន​អាច​លូតលាស់​បានល្អ​ឡើយ ព្រោះ​ទឹកដោះ​ម្តាយ​មាន​ដែន​កំណត់ បើ​អ្នក​ឲ្យ​កូនបៅ​ហួស​ពី​មួយ​ខួប នោះ​នៅក្រោយពេល​ដែល​អ្នក​ផ្តាច់​រួច ទ្រូង​អ្នក​នឹងមិន​ណែន​ស្អាត​ឡើយ​៕
ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី02  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។