ប្លែក​ទៀត​ហើយ ស្អាត​ទៀត​ហើយ​ជាមួយ Theme នេះ! បើ​បាន​ដំឡើង​ប្រើ ពិត​ជា​កាន់​តែ​ចូលចិត្ត!

បើនិយាយពី Theme លើកនេះ កាន់តែប្លែក ដោយ Icon នៅលើ Homescreen ផ្លាស់ប្តូរទៅជា ពណ៌ភ្លឺៗ ចំរុះពណ៌ មើលទៅស្អាត ម៉្យាងដែរ។ Theme នេះឈ្មោះ Mugi ជាប្រភេទ Theme ដែលមាន រចនាបថ និងស្ទីលខុស ពីគេច្រើន ហើយអ្វីដែល កាន់តែ អស្ចារ្យនោះ វាអាចធ្វើឲ្យ Icon ប្តូរទៅជាពណ៌ ចំរុះភ្លឺៗ មើលទៅគួរ ឲ្យទាក់ទាញ មែនទែន។ អ្នកបានឃើញ រូបស្អាតប៉ុណ្ណឹង បើបានដំឡើង យកទៅប្រើ ទៀតនោះ កាន់តែ ពេញចិត្ត ហ្មង។

ប្លែក​ទៀត​ហើយ ស្អាត​ទៀត​ហើយ​ជាមួយ Theme នេះ! បើ​បាន​ដំឡើង​ប្រើ ពិត​ជា​កាន់​តែ​ចូលចិត្ត!

ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើតាមការណែនាំខាងក្រោម៖

  • ចូលទៅកាន់ Cydia => Sources => Edit => Add => វាយពាក្យថា tsunderedev.moe
  • បន្ទាប់មកចូលទៅកន្លែង Search រួចវាយ ពាក្យថា Mugi ហើយបើ នៅលើ iPad អ្នកអាច ជ្រើសយក Mugi – iPad ដើម្បីធ្វើ ការដំឡើង
  • បន្ទាប់ពីធ្វើការដំឡើងរួចអ្នកត្រូវការចូលទៅកាន់ Settings => WinterBoard => Select Themes រួចធីកយក ទាំងអស់ រាល់ពាក្យ Mugi នៅពីមុខ ហើយបើ សិនជាស្មាតហ្វូនអ្នក ជា iPhone 6 Plus អ្នកអាច ធីកត្រង់ Mugi – IP6+ ។
  • បន្ទាប់ត្រលប់មក WinterBoard វិញចុច លើពាក្យ Respring (នៅផ្នែក ខាងលើជ្រុង ខាងឆ្វេង) បើសិនជាអ្នក មិនទាន់ច្បាស់ អ្នកអាច ចុចយក cancel (នៅផ្នែកខាងលើ ជ្រុងខាងស្តាំ) ហើយជ្រើសរើស ឲ្យបានត្រឹមត្រូវ ម្តងទៀត សំរាប់ iDevice របស់អ្នក មុននឹង ធ្វើការ Respring ដូចការណែនាំ ខាងលើ។

ប្លែក​ទៀត​ហើយ ស្អាត​ទៀត​ហើយ​ជាមួយ Theme នេះ! បើ​បាន​ដំឡើង​ប្រើ ពិត​ជា​កាន់​តែ​ចូលចិត្ត! ប្លែក​ទៀត​ហើយ ស្អាត​ទៀត​ហើយ​ជាមួយ Theme នេះ! បើ​បាន​ដំឡើង​ប្រើ ពិត​ជា​កាន់​តែ​ចូលចិត្ត!

បញ្ជាក់ថា ៖ អ្នកត្រូវធ្វើការដំឡើង និងធ្វើតាមការណែនាំ ខាងលើ ឲ្យបាន ត្រឹមត្រូវ បើសិនជាអ្នក ធ្វើខុស ពីការបង្ហាញ ខាងលើ ឬជួបបញ្ហា ជាយថាហេតុ ដែលកើតឡើង ដោយការច្រឡំ របស់អ្នក យើងមិនទទួល ខុសត្រូវជា ដាច់ខាត។

បន្ទាប់ពីបន្ថែម Source ដែលយើងបានណែនាំ នៅខាងលើ នេះរួច ទើបអ្នកអាច ដំឡើង Theme Mugi នេះបាន។ សូមរីករាយ នឹងការ ប្រើប្រាស់ ជាមួយ Theme ស្រស់ស្អាត នេះ ដោយការ ពេញចិត្ត។

  • ដោយ: Hong
  • 3:39 PM, 02 October
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ