គ្រាប់បាល់ស៊ុតបញ្ចូលទីល្អបំផុត និងការធ្វើ បានល្អដាច់គេរបស់ Bayern នៅ Champions (Video Inside)

ក្រុងម៉ូនិច៖ សប្តាហ៍ទី២នៃពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាលថ្មីឆ្នាំ២០១៥-២០១៦ បានកន្លងផុតទៅហើយ គ្រាដែលក្លឹបជើងឯកអាល្លឺម៉ង់ធ្វើបាន ល្អជាងគេ និងស៊ុតបញ្ចូលទីគូប្រកួតបាន៨គ្រាប់ច្រើនជាងគេ ដោយមិនទាន់របូត១គ្រាប់នៅឡើយទេ ។

ក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកជនជាតិអេស្ប៉ាញ Pep Guardiola ឈរនៅចំណាត់លេខ១បណ្តោះអាសន្នប្រចាំ ពូល F ជាមួយនឹង៦ពិន្ទុ ក្រោយឈ្នះ២ប្រកួតជាប់គ្នាទាំងក្នុង និងក្រៅទឹកដីដោយ១ប្រកួតដំបូងបានបំបាក់ក្រុមម្ចាស់ ផ្ទះ Olympiakos របស់ក្រិក ៣-០ មុនពេលមកបំបាក់ក្រុមភ្ញៀវមកពីក្រូអាត Dinamo Zagreb ៥-០ របស់ខ្លួននៃកីឡ ដ្ឋាន Allianz Arena កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០១៥ ។

ទន្ទឹមនឹងនោះដែរ កីឡាករខ្សែប្រយុទ្ធលេខ១ Cristiano Ronaldo ប្រចាំក្លឹប Real Madrid កំពុងតែនាំមុខគេបណ្តោះ អាសន្នដោយបំប៉ោងសំណាញ់ទីបាន៥គ្រាប់ច្រើនជាងគេពីការចូលលេងបាន១៨០នាទីពេញ ស្របពេលដែលខ្សែ ប្រយុទ្ធជនជាតិប៉ូឡូញ Robert Lewandowski របស់ក្លឹប Bayern Munich ស៊ុតបញ្ចូលទីបាន៣គ្រាប់ពីការចូលលេងបាន១៤៩នាទី ។

ក្លឹបរបស់ក្រិក Olympiakos បានកំពុងតែតាមពីក្រោយឈរនៅលេខ២ រកបាន៣ពិន្ទុ គ្រាដែល Dinamo Zagreb ឈរ នៅលេខ៣មាន៣ពិន្ទុដែរ តែអកុសលកាំភ្លើងធំ Arsenal របស់អង់គ្លេសឈរនៅបាតតារាង គ្មានពិន្ទុបន្ទាប់ពីឆ្លងកាត់២ ប្រកួតចាញ់ទាំងអស់គឺបរាជ័យ ២-១ នៅផ្ទះរបស់ Dinamo Zagreb និងចាញ់ Olympaikos ៣-២ នៅកីឡដ្ឋាន Emirates ទឹកដីរបស់ខ្លួន ៕

គ្រាប់បាល់ស៊ុតបញ្ចូលទីល្អបំផុត និងការធ្វើ បានល្អដាច់គេរបស់ Bayern នៅ Champions (Video Inside)

គ្រាប់បាល់ស៊ុតបញ្ចូលទីល្អបំផុត និងការធ្វើ បានល្អដាច់គេរបស់ Bayern នៅ Champions (Video Inside)

គ្រាប់បាល់ស៊ុតបញ្ចូលទីល្អបំផុត និងការធ្វើ បានល្អដាច់គេរបស់ Bayern នៅ Champions (Video Inside)

គ្រាប់បាល់ស៊ុតបញ្ចូលទីល្អបំផុត និងការធ្វើ បានល្អដាច់គេរបស់ Bayern នៅ Champions (Video Inside)

តារាងពិន្ទុបណ្តោះអាសន្នប្រចាំពូល F