​ពលករ​​ខ្មែ​រម្នាក់​​លង់ទឹក​ស្លាប់នៅ​ថៃ ​បញ្ជូន​​​​មក​កម្ពុជា​វិញរសៀលនេះ

ខេត្តបន្ទាយមានជ័យ ៖ សព​ពលករ​ម្នាក់​ត្រូវ​ភាគី​ថៃ​ធ្វើការ​បញ្ជូន​ត្រឡប់​មក​ឱ្យ​សាច់ញាតិ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​រសៀល​ថ្ងៃ​ទី​០២ តុលា ២០១៥ បន្ទាប់​ពី​បាន​ស្លាប់​ដោយសារ​លង់ទឹក​ក្នុង​ខេត្ត​នគររាជ​សីមា ប្រទេស​ថៃ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​លាង រ៉ា​ម៉ូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ពោធិ៍ ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ​ខេត្តកំពត ។ ជន​រង​គ្រោះ​ធ្វើ​ជា​កម្មករ​នៅ​រោងចក្រ​សាច់​មាន់ ក្នុង​ខេត្ត​នគររាជ​សីមា ប្រទេស​ថៃ បាន​ស្លាប់​ដោយ​លង់ទឹក ហើយ​ត្រូវ​គេ​ប្រទះ​ឃើញ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៨ កញ្ញា ២០១៥ ។

សាច់ញាតិ ក៏​ដូច​ជា​ឪពុក​សព​ឈ្មោះ​លាង សុ​ជាតិ អាយុ​៤៦​ឆ្នាំ បាន​បើក​មឈូស​ពិនិត្យ​មើល​សព​ដោយ​និយាយ​ថា ខ្លាច​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ករណី​ផ្សេង ។ បើ​ទោះជា​របាយ​ការ​បញ្ជាក់​ពី​មន្ត្រី​អគ្គ​កុងស៊ុល​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ដោយ​លង់ទឹក ក៏​ដោយ​។ ទីបំផុត សព​ត្រូវ​បាន​បូជា​នៅ​វត្ត​បា​លិ​លេ​យ្យ ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ដើម្បី​យក​ធាតុ​ទៅ​ស្រុក​កំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី ។