បុរស​ក្រចក​វែង​ជាង​គេ​លើលោក​​ ទុក​តាំង​ពី​ឆ្នាំ​១៩៥២ ត្រៀម​កាត់​ដាក់​ចូល​សារមន្ទីរ

បុរស​ក្រចក​វែង​ជាង​គេ​លើលោក​​ ទុក​តាំង​ពី​ឆ្នាំ​១៩៥២ ត្រៀម​កាត់​ដាក់​ចូល​សារមន្ទីរ

បុរស​ជន​ជាតិ​ឥណ្ឌា​​​​​ដែល​មិន​បាន​កាត់​ក្រចក​​ដៃ​តាំង​ពី​ឆ្នាំ​១៩៥២​មក រហូត​បំបែក​កំណត់​ត្រា​​ក្រចក​វែង​ជាង​គេ​លើ​លោក​នោះ ពេល​នេះ​បាន​​ត្រៀម​​​កាត់​ក្រចក​របស់​ខ្លួន ​ទុក​ដាក់​តាំង​នៅ​សារមន្ទីរ​ហើយ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​​​សារព័ត៌មាន​ Daily Mail។

 

 បុរស​ក្រចក​វែង​ជាង​គេ​លើលោក​​ ទុក​តាំង​ពី​ឆ្នាំ​១៩៥២ ត្រៀម​កាត់​ដាក់​ចូល​សារមន្ទីរ

 
បុរស​ក្រចក​វែង​ខាង​លើ​មាន​ឈ្មោះ​ Shridhar Chillal វ័យ​៧៨​ឆ្នាំ​​ មក​ពី​ប្រទេស​ឥណ្ឌា។ ​លោក​​បាន​ទុក​ក្រចក​ដៃ​ខាង​ឆ្វេង​​តាំង​ពី​នៅ​​វ័យ​សិក្សា​អាយុ​​១៦​​ឆ្នាំ​មក​ម្ល៉េះ​​។ មក​ទល់​ពេល​នេះ​ក្រចក​មេដៃ​ឆ្វេង​​របស់​លោក​​ មាន​ប្រវែង​​វែង​ជាង​គេ​គឺ​ ២​ម៉ែត្រ ក្រចក​​ចង្អុល​ដៃ​១៦៤,៥ ​សង់ទីម៉ែត្រ​ និង​ក្រចក​ម្រាម​ដៃ​កណ្ដាល​​១៨៦,៦​ សង់ទីម៉ែត្រ ក្រចក​ម្រាម​​​ដៃ​នាង ១៨១,៦ សង់ទីម៉ែត្រ​ និង​ក្រចក​កូន​ដៃ​ ១៧៩,១ សង់ទីម៉ែត្រ។ ​​

 

លោក Shridhar ​បាន​ឲ្យ​ដឹង​ថា​​​​ការ​ទុក​ក្រចក​វែង​ គឺ​​ពុំ​ងាយ​ស្រួល​ទេ​​​។ ឪពុក​ម្ដាយ​ និងមនុស្ស​ជា​ច្រើន​​មិន​ចូល​ចិត្ត​​ឲ្យ​លោក​ទុក​ក្រចក​វែង​ ហើយ​ជា​ពិសេស​លោក​ពិបាក​រក​ការងារ​ធ្វើ ​និង​​​​​​ពិបាក​​​ក្នុង​ការ​រក​ដៃ​គូ​ស្នេហា។ ​​

 

បុរស​ក្រចក​វែង​ជាង​គេ​លើលោក​​ ទុក​តាំង​ពី​ឆ្នាំ​១៩៥២ ត្រៀម​កាត់​ដាក់​ចូល​សារមន្ទីរ
 

 
យ៉ាង​ណា​ក្ដី​លោក Shridhar ​​​បាន​ជម្នះ​​ទុក​ឲ្យ​​ក្រចក​វែង​​រហូត​ស្ថាប័ន​កំណត់​ត្រា​ពិភព​លោក​ ​Guinness ទទួល​ស្គាល់​ជា​ផ្លូវ​ការ ​​និង​ដាក់​បញ្ចូល​ក្នុង​សៀវភៅ​កំណត់ត្រា​សម្រាប់​ឆ្នាំ​២០១៦​ខាង​មុខ​ផង​ដែរ។

​​​​
គិត​មក​ទល់​ពេល​នេះ​​​ក្រចក​ដៃ​លោក Shridhar ​មាន​​ទុក​រយៈ​ពេល​៦២​ឆ្នាំ​ហើយ។ ក្រោយ​ជាប់​ជា​កំណត់​ត្រា​​​រួច​មក​ លោក Shridhar ក៏​គ្រោង​នឹង​កាត់​បរិច្ចាគ​ដាក់​តាំង​ក្នុង​សារមន្ទីរ​ ដើម្បី​សម្រេច​បំណង​របស់​គាត់ និង​ចង់​ឲ្យ​មនុស្ស​ជា​ច្រើន​ស្គាល់​​ម្ចាស់​កំណត់​ត្រា​ក្រចក​វែង​​​ជាង​គេ​លើ​លោក​​៕

 

បុរស​ក្រចក​វែង​ជាង​គេ​លើលោក​​ ទុក​តាំង​ពី​ឆ្នាំ​១៩៥២ ត្រៀម​កាត់​ដាក់​ចូល​សារមន្ទីរ
 

ចុចអាន៖ បុរស​ម្នាក់ ជាប់​​កំណត់ត្រា​ពិភពលោក​ ក្រោយ​បិទ​មុខ​ដើរ​លើ​ខ្សែ​ពួរ​ ចន្លោះ​អគារ​កប់​ពពក

ចុចអាន៖ យុវជន​​ម្នាក់​កំណត់​ពេល​១០០​ថ្ងៃ​​​រត់​កាត់​​ផ្ទៃដី​សហរដ្ឋអាមេរិក​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail​​
​​​​​​​​​​​​