ម្ដាយ Vin Diesel ចង់​ឲ្យ​កូន​ប្រុស​ដឹក​នាំ​រឿង “Fast & Furious 8” ដោយ​ខ្លួន​ឯង


ម្ដាយ Vin Diesel ចង់​ឲ្យ​កូន​ប្រុស​ដឹក​នាំ​រឿង “Fast & Furious 8” ដោយ​ខ្លួន​ឯង

នៅ​សល់​រយៈ​ពេល​តែ​​ប្រមាណ ១៦ខែ​តែប៉ុណ្ណោះ នឹង​ដល់​ថ្ងៃ​ចាក់​បញ្ចាំង​ភាពយន្ត​រឿង “Fast & Furious 8” ហើយ តែ​ផលិតកម្ម​ផលិត​រឿង​នេះ​នៅ​តែ​មិន​ទាន់​រក​បាន អ្នក​ដឹក​នាំ​រឿង​នៅ​ឡើយ​ទេ។ អ្នក​ដឹក​នាំ​រឿង Justin Lee បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ក្នុង​ការ​ថត​រឿង​នេះ ដោយ​បាន​បង្វែរ​ទិស​ដៅ​​ទៅ​ដឹក​នាំ​រឿង “Star Trek Beyond” វិញ។ ខណៈ​​អ្នកដឹកនាំ​សម្ដែង James Wan ដែល​ជា​ដឹក​រឿង “Furious 7”នោះ​ បាន​ត្រលប់​ទៅ​ដឹក​នាំ​រឿង​បែប​រន្ធត់ “Conjuring” វិញ​ម្ដង។

 

ម្ដាយ Vin Diesel ចង់​ឲ្យ​កូន​ប្រុស​ដឹក​នាំ​រឿង “Fast & Furious 8” ដោយ​ខ្លួន​ឯង

 

ក្នុង​ការ​រាយការណ៍​នា​ពេល​ថ្មី​ៗ​នេះ ដោយ​សារ​តែ​ការ​ព្រួយ​បារម្ភ​របស់​ផលិតកម្ម Universal តារា​សម្ដែង Vin Diesel អាច​នឹង​​ចូល​​ខ្លួន​​មក​ដឹក​នាំ​រឿង​នេះ​ដោយ​​ខ្លួន​ឯង​ផ្ទាល់​។ Diesel បាន​សរសេរ​លើ Facebook ផ្ទាល់​​ខ្លួន​​ពី​សម្ដី​របស់​ម្ដាយ​​របស់​លោក​ថា “មួយ​គឺ​​កូន​ដឹក​នាំ​វា​ដោយ​ខ្លួន​ឯង ឬ​មិន​បាច់​ថត​តែ​ម្ដង”។ Diesel បាន​បន្ត​​ទៀត​ថា “ខ្ញុំ​សរសេរ​ពាក្យ​ទាំង​នេះ​ឡើង ដោយ​ក្ដី​ស្រលាញ់ និង​ការ​ទុក​ចិត្ត​​ពី​ម្ដាយ​ម្នាក់ ដែល​គាត់​បាន​​មើល​ឃើញ​ស្នាដៃ​លើក​ទី​មួយ​របស់​ខ្ញុំ ដែល​បាន​ធ្វើ​ឲ្យ​ភាពយន្ត​នេះ​មាន​ភាព​ល្បីល្បាញ សូម្បី​​តែ​នៅ​​ពេល​​ក្រុមហ៊ុន​​​គិត​ថា​គំនិត​ខ្ញុំ​ឆ្កួត​ៗ”។

 

Diesel បាន​ប្រាប់​ថា លោក​រំពឹង​ថា​សាច់​រឿង​​​ទាំង​ស្រុង​​របស់​រឿង​នេះ​​​នឹង​បញ្ចប់​ក្នុង​ពីរ​សប្ដាហ៍​ខាង​មុខ តែ​លោក​មិន​ទាន់​បាន​ចាប់​​ផ្ដើម​សរសេរ​នោះ​ទេ។ តាម​ការ​ពិត Vin ហាក់​បី​ជា​កំពុង​រង់​ចាំ​លើ Rob Cohen ដែល​ជា​អ្នក​ដឹក​នាំ “Fast & Furious” វគ្គ​ដំបូង​និង “XxX”។

 

“Paul Walker តែង​តែ​ចង់​ឲ្យ Rob Cohen ដឹក​នាំ​រឿង​នេះ​ម្ដង​ទៀត។ ខ្ញុំ​ជឿជាក់​ថា គាត់​មាន​សមត្ថភាព និង​អាច​​ដឹក​​រឿង​នេះ​​បាន ប្រែ​ឲ្យ​វា​ក្លាយ​ទៅ​ជា​អ្វី​ដូច​​នៅ​គ្រា​ដើម។ ហើយ​ចំពោះ​តួ​អង្គ Brian O’Connor ខ្ញុំ​គិត​ថា​ក៏​នឹង​គ្មាន​បញ្ហា​ដែរ ព្រោះ​លោក​ និង David Aver ជា​អ្នក​បង្កើត​តួ​អង្គ​នេះ​ឡើង” Vin Diesel និយាយ​ពី​ចិត្ត​របស់​ខ្លួន៕

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ ew