ម៉ូតូ​២​គ្រឿង​ព្រលះ​គ្នា​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​២​នាក់​

កណ្តាល:  យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់​ដោយ​សន្លប់​ស្តូកស្តឹង នៅ​និង​ថ្នល់ និង​ម្នាក់​រងរបួសស្រាល ក្នុង​គ្រោះថ្នាក់​ម៉ូតូ​២​គ្រឿង ព្រលះ​គ្នា​ពេញទំហឹង កាល​​ពី​វេលា​ម៉ោង​ជិត​២ រសៀល ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅលើ​ដងផ្លូវ​ជាតិ​លេខ​២ ក្នង​ដី​ភូមិព្រែក​អ​ង្គុ​ញ ឃុំ​សៀមរាប ខេត្តកណ្ដាល​។​

​ចំណែក​ជនរងគ្រោះ​មិនត្រូវ​បាន ស្គាល់​អត្តសញ្ញាណ​នោះទេ ព្រោះ​ត្រូវបាន​រថយន្តសាមុយ មក​ដឹកយក​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​។​

​តាម​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​១​គ្រឿង ម៉ាក ស៊ុយ​ហ្ស៊ូគី ស្មា​ក់ រី​វូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​02.1,7722 បើកបរ​​ដោយ​យុវជន​ម្នាក់ ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ បុក​ជាមួយ​ម៉ូតូ ម៉ាក​ស៊ុយ​ហ្ស៊ូ​គីនិ​ច ពាក់​ស្លាក​លេខ​ភ្នំពេញ​1CQ-4306 បើក​ដោយ​​យុវជន​ម្នាក់ បើក​ក្នុង​ល្បឿន​លឿន​ដូចគ្នា​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ និ​ច ធ្លាក់​ផង​លូវ បណ្តាល​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់និង​ស្រាល​២​នាក់​តែម្តង​។​

​ក្រោយពី​កើតហេតុ​ភ្លាម​កម្លាំង​សមត្ថកិច្ច បាន​ចុះមក​វាស់វែង និង​យក​មធ្យោបាយទាំងអស់​ទៅ​រក្សាទុក បណ្តោះអាសន្ន​ដើម្បី​រង់ចាំ សោះ​ស្រាយ​គ្នា​តាម​នីតិ​​វិធី​៕R​

ម៉ូតូ​២​គ្រឿង​ព្រលះ​គ្នា​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​២​នាក់​

ម៉ូតូ​២​គ្រឿង​ព្រលះ​គ្នា​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​២​នាក់​