នៅ​រលាប្អៀរ ក៏មាន​ចោរឆក់​កាបូប​ដែរ តែ​រត់​មិន​រួច ត្រូវ​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ ក្របួច​ជាប់

​កំពង់ឆ្នាំង: ជនសង្ស័យ ជា​ចោរឆក់​កាបូប និង​កាច់​សោក​ម៉ូតូ​ដ៏​សកម្ម​ម្នាក់ ក្នុងចំណោម​បក្ខពួក ២​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល ស្រុក​រលាប្អៀរ ដេញ​ស្ទាក់​ចាប់បាន កាលពី​វេលា​ម៉ោង ៧ និង ១៥​នាទី ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៥ នៅ​ភូមិ​សូ​ភី ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោយពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ប្រជាពលរដ្ឋ​ម្នាក់ ដែល​កំពុងធ្វើដំណើរ​តាមផ្លូវ​។

​សមត្ថកិច្ច​នគរបាល​ស្រុក​រលាប្អៀរ បានអោយ​ដឹ​ថា ជនសង្ស័យ ដែល​ត្រូវ​ចាប់​នេះ ឈ្មោះ ចាន់ សុទ្ធា ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​តា​ពុក ឃុំ​តា​ពុក ខេត្តកណ្តាល​។ ក្នុងពេល​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បាន​រកឃើញ​នូវ​វត្ថុតាង មាន កាបូប​របស់​ជនរងគ្រោះ​១ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ឆ្នាំ​២០១៥ មួយគ្រឿង ដែល​គេ​ជិះ​ធ្វើ​សកម្មភាព និង​សោរ​ខ្សៀ សម្រាប់​កាច់ក​ម៉ូតូ​១ និង ដង្កាប់​១ ផងដែរ​។

​សមត្ថកិច្ច​បានអោយដឹង​ថា កាលពី​ព្រឹក​ថ្ងៃទី​២​តុលា ជនសង្ស័យ​មាន​គ្នា​ចំនួន​ពីរ​នាក់ ជិះ​ម៉ូតូ​សេ​១២៥ ឌុប​គ្នា ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង  នៅពេល​មកដល់​ចំណុច​ខាងមុខ​វិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុនសែន រលាប្អៀរ ពួកគេ​បាន​ឆក់​កាបូប​ពី​ប្រជាពលរដ្ឋ ដែល​កំពុងធ្វើដំណើរ​តាមផ្លូវ រួច​បើក​ម៉ូតូ​គេចខ្លួន តែ​ត្រូវ​ប្រជាពលរដ្ឋ ស្រែក​អោយជួយ ហើយ​សមត្ថកិច្ច ដែល​នៅក្បែរនោះ បាន​ដេញតាម​ស្ទាក់ រហូតដល់​វាលស្រែ ក្នុងភូមិ​សូ​ភី ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ទើប​ចាប់បាន​តែម្តង​។

​ជនសង្ស័យ ត្រូវបាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ឆ្នាំង ដើម្បី​សាកសួរ​យក​ចំលើយ កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​បន្ត​តាម​នីតិវិធី​៕​