ប្រារព្ធ​ទិវា​ស្ម័គ្រចិត្ត​បារាំង មាន​ការដើរ​បង្ហាញ​ម៉ូត សម្លៀកបំពាក់​ធ្វើឡើង​ពី​ថង់​ប្ល៉ា​ស្ទិ​ក សំបក​កំប៉ុង​

ភ្នំពេញ​: ស្ថានទូត​បារាំង ប្រចាំ​កម្ពុជា បានប្រកាសថា ទិវា​ស្ម័គ្រចិត្ត​បារាំង នឹងត្រូវ​ប្រារព្ធ​ឡើង នៅ​ថ្ងៃ​៣ ខែតុលា ឆ្នាំ​២០១៥ ដោយ​អង្គការ France Volontaires Cambodge នៅ​វិទ្យាស្ថាន​បារាំង ប្រចាំ​កម្ពុជា​។

​ប្រធានបទ​ឆ្នាំនេះ នឹង​ផ្តោតលើ​បម្រែបម្រួល​អាកាសធាតុ​។ ក្នុង​កម្មវិធី​មានការ​ពិភាក្សា​តុមូល កិច្ចពិភាក្សា ការចាប់​ឆ្នោត របាំ ការប្រគំ​តន្ត្រី រួមទាំង​មាន​ការដើរ​បង្ហាញ​ម៉ូត សម្លៀកបំពាក់​ធ្វើឡើង​ពី​ថង់​ប្ល៉ា​ស្ទិ​ក សំបក​កំប៉ុង និង​ពី​វត្ថុ​សំណល់​ផ្សេងទៀត​ផងដែរ​!​។​

​អង្គការ​ជាច្រើន និង​សមាគម​នានា នឹងដាក់​តាំង​ស្តង់ ដើម្បី​បង្ហាញជូន​លោកអ្នក​ឲ្យ​បាន​ជ្រាប​អំពី​សកម្មភាព​របស់​ពួកគេ​៕​