ឃាត់ខ្លួនជនសង្ស័យ ចំនួន៥នាក់ ពីបទចែកចាយគ្រឿងញៀន

បន្ទាយមានជ័យ៖​ កំ​លាំង​អ​ធិ​ការ​ន​គរ​បាល​វរ​សេ​នា​តូច ៨៩១ បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​ស​ង្ស័យ​ចំ​នួន​ ៥​នាក់ កំ​ពុង​តែ​ធ្វើ​សក​ម្ម​ភាព​ចែក​ចាយ​គ្រឿង​ញៀន​ និង ដក​ហូត​បាន​ថ្នាំ​មេ​តំ​ហ្វេ​តា​​មីន​អាយ​​មាន​ទម្ងន់ ០,៦​ក្រាម និង​ដប​កែ​ច្នៃ​សំ​រាប់​​ជក់​គ្រឿង​ញៀន​ចំ​នួ​ន​មួយ​ ។ ហេ​តុ​កា​រណ៍​នេះ​នៅ​វេ​លា​ម៉ោង​ ៤ និង ១០​នា​ទី​ទៀប​ភ្លឺ​ថ្ងៃ​ទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៥  ខណៈ​ពេល​ដែល​កំ​ពុង​ដើរ​ល្បាត​ក្នុង​ភូ​មិ​សា​ស្ត្រ​អូរ​ខៃ​ដន្យ​ សង្កាត់​និ​មិត្ត ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ។ ជន​សង្ស័យ​ទាំង ៥នាក់ នោះ​មាន​ ១​ឈ្មោះ គឹម ឡៃ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជា​កម្ម​ករ ២​ឈ្មោះ ពេជ្រ នាង ភេទ​ប្រុស អា​យុ ២៨​ឆ្នាំ ៣​ឈ្មោះ កៅ កក្កដា អា​យុ​២២​ឆ្នាំ ៤ឈ្មោះ ម៉ៅ កុក អាយុ៣២ឆ្នាំ និងទី៥ឈ្មោះ ផន គឹមហុង ភេទប្រុស អាយុ២៧ឆ្នាំ (អ្នក​ទាំង​៤​ជា​ក​សិ​ករ​)រួម​ទាំង​ថ្នាំ​ញៀន […]