ប្រជាពលរដ្ឋ ជួបការលំបាក ចំនួន២២គ្រួសារ ទទួលបានអំណោយ ពីកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់

ពោធិសាត់ ៖ លោក ម៉ៅ ធនិន អភិបាលខេត្ត និង ជាប្រធានកិត្តិយស គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និងលោកស្រី នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ ២០១៥ បាននំាយកអំណោយ កាកបាទក្រហមកម្ពុជា មកចែកជូនប្រជាពលរដ្ឋ ដែលជួបការ លំបាកលើជីវភាពប្រចាំថ្ងៃ ចំនួន២២គ្រួសារ រស់នៅ ក្នុងភូមិកែវមុន្នី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានពាំនាំនូវការ សាកសួរសុខទុក្ខពី សំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ ក្នុងការជួយ ដល់ជនរងគ្រោះ និងប្រជាពលរដ្ឋ ដែលមានជីវភាពទីទ័លក្រទូទាំងប្រទេស។

 បើតាមការបញ្ជាក់ពី លោកអភិបាលខេត្ត អំណោយទាំងនះ បានមកពីការចូលបរិច្ចាគ របស់ព្រះសង្ឃ សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ជាពិសេស ប្រតិភូដែលរួមដំណើរ មានជំនឿជឿជាក់លើ សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ។

អំណោយដែល ចែកជូនក្នុងមួយគ្រួសារទទួលបានអង្ករ ២៥ គ.ក្រ មី០១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ០៣ដប ទឹកត្រី០៣ដប ឃីត០១កញ្ចប់ធំ និងថវិកា២ម៉ឺនរៀល៕