លោក ហ៊ុន ម៉ាណែត៖ ការជួយគ្នា និងការគោរព ស្រឡាញ់គ្នាតាមរយៈ សកម្មភាព មនុស្សធម៌គឺជា មូលដ្ឋានគ្រឹះនៃ សុខសន្តិភាពនៅសង្គម

ភ្នំពេញ៖ ថ្លែងទៅកាន់លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ទន្តបណ្ឌិត គ្រូពេទ្យនិងនិស្សិតពេទ្យស្ម័គ្រចិត្តព្រមទាំង ភ្ញៀវជាតិ អន្តរជាតិជាច្រើននាក់នៅក្នុងសន្និសីទវិទ្យាសាស្រ្តសុខាភិបាលលើកទី២ ដែលរៀបចំដោយសមាគម គ្រូពេទ្យស្ម័គ្រចិត្តកម្ពុជានៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥នៅសណ្ឋាគារភ្នំពេញ លោក ហ៊ុន ម៉ាណែត បានមាន ប្រសាសន៍ថា ការជួយគ្នានិងការគោរពស្រឡាញ់គ្នាតាមរយៈសកម្មភាពមនុស្សធម៌ គឺជាមូលដ្ឋានគ្រឹះនៃសុខ សន្តិភាពព្រោះយើងបានផ្តល់ស្នាមញញឹមនិងក្តីសង្ឃឹមដល់ប្រជាពលរដ្ឋទោះតិចក្តី ច្រើនក្តី តាមរយៈការ ព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនិងប្រកបដោយសីលធម៌វិជ្ជាជីវៈ។

 លោកបានបញ្ជាក់ថា គ្រូពេទ្យដែលល្អគឺមិនត្រឹមតែមានសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានលក្ខណសម្បត្តិ ជាច្រើនទៀតក្នុងនោះឥរិយាបថនិងសីលធម៌វិជ្ជាជីវៈគឺកត្តាដែលមិនអាចខ្វះបាន សម្រាប់ការព្យាបាល ប្រកបដោយភាពយុត្តិធម៌មិនប្រកាន់វណ្ណៈ ពណ៌សម្បុរអ្វីឡើយ។

លោក ហ៊ុន ម៉ាណែត បានបន្ថែមថា ការចុះធ្វើសកម្មភាពចុះជួយប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកកម្លាំង ស្ម័គ្រចិត្តនិងការប្រមូលផ្តុំគ្រប់ផ្នែក ដើម្បីធ្វើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋតាមគោល ដៅជនបទ សំដៅកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ ដែលជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។

 លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ហង្ស ច័ន្ទវរៈ ប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជាបានឱ្យដឹងថា ការ ប្រារព្វ ធ្វើ សន្និសីទវិទ្យាសាស្រ្តសុខា ភិបាលលើកទី២ ក្រោមប្រធានបទ ពង្រឹងសមត្ថភាពនិងសីលធម៌គ្រូពេទ្យ ក្នុង គោលបំណង បំប៉នចំណេះដឹងនិងសីលធម៌ដល់គ្រូពេទ្យក្នុងគោលបំណងលើក កម្ពស់សេវាសុខាភិបាល ឱ្យកាន់តែប្រសើរឡើងប្រកបដោយគុណភាពខ្ពស់។ រហូតមកិដល់ពេលនេះសមាគមបានពិនិត្យនិងព្យាបាល ជំងឺជូនប្រជាពលរដ្ឋសរុបបានចំនួន១៥៩៧៣នាក់ និងប្រារព្ធធ្វើសិក្ខាសាលាវិទ្យាសាស្រ្តសុខាភិបាលបាន ចំនួន០២លើក។

 សូមបញ្ជាក់ថា ក្រោយពីធីបើកសន្និសីទវិទ្យាសាស្រ្តសុខាភិបាលលើកទី២  ក្រោមប្រធានបទ ពង្រឹង សមត្ថភាព និងសីលធម៌គ្រូពេទ្យ  ក៏មានការធ្វើបទបង្ហាញ របស់សាស្រ្តាចារ្យវេជ្ជបណ្ឌិតឯកទេសផ្សេងៗ និងការទស្សនាការតាំងពិព័រណ៌ផលិតផល សម្ភារៈសុខាភិបាលផងដែរ៕