ឥណ្ឌូណេស៊ី បដិសេធ​សំ​ណើ​សុំ​របស់ សិង្ហបុរី ឲ្យ​ដោះ​ស្រាយ​បញ្ហា​អ័ភ្រ

សិង្ហបុរី៖ មន្ត្រីរបស់ឥណ្ឌូណេស៊ី បានបញ្ជាក់នៅថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ ២០១៥ នេះថា ពួកគេមិនមានលទ្ធភាពគ្រប់គ្រាន់ នៅក្នុងការបំពេញ ទៅតាមការស្នើសុំរបស់ប្រទេសសិង្ហបុរី ទាក់ទងនឹងការដោះស្រាយ បញ្ហាអ័ភ្រ ដែលបង្កឡើងដោយភ្លើងឆេះព្រៃនោះទេ។ នេះបើតាម អ្វីដែលបានលើកឡើង ក្នុងកិច្ចសហប្រជុំរវាងមន្ត្រីមកពីក្រសួងធនធានទឹក និង បរិស្ថាន របស់ឥណ្ឌូណេស៊ី និង សិង្ហបុរី។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា ការបដិសេធនេះ ធ្វើឡើងដើម្បីឆ្លើយ តបទៅនឹងការស្នើសុំរបស់សិង្ហបុរី ឲ្យឥណ្ឌូណេស៊ី ដោះស្រាយបញ្ហា ភ្លើងឆេះព្រៃ ដែលបង្កើត ចេញពីផ្សែងអ័ភ្រក្រាស់ គ្របដណ្តប់ពាសពេញតំបន់ ជាពិសេសទីក្រុង សិង្ហបុរីផ្ទាល់តែម្តង ដែលជាហេតុនាំឲ្យមានការក្តៅក្រហាយ និង កើតទុក្ខមិនសុខចិត្តពីសំណាក់ រដ្ឋាភិបាល ប្រទេសដីកោះដ៏តូចមួយនេះ៕

ឥណ្ឌូណេស៊ី បដិសេធ​សំ​ណើ​សុំ​របស់ សិង្ហបុរី ឲ្យ​ដោះ​ស្រាយ​បញ្ហា​អ័ភ្រ