ម្តាយដែលបាន បង្កើតកូនប្រុស ងាយទទួល រងជំងឺផ្តាសាយ

សុខភាព៖ ស្រ្តីមានផ្ទៃពោះ ហើយបង្កើតបាន កូនប្រុស ងាយនឹងប្រឈមមុខនឹង ការកើត ជំងឺផ្តាសាយបំផុត នៅ ក្រោយពេល សម្រាលកូនរួច។ ជាមួយគ្នានេះដែរ ករណីកើតជំងឺ គ្រុនផ្តាសាយ ក្រោយពេលសម្រាល គឺជារឿង ដែលតែងតែ កើតឡើងស្ទើរតែទូទៅ ទៅហើយចំពោះស្រ្តី ដែលជាម្តាយវ័យក្មេង។

ក្រុមអ្នកស្រាវជ្រាវបានធ្វើការសាក សួរដល់ស្រ្តីដែលជាម្តាយទាំងអស់ អំពីសុខភាព ស្ថានភាព រាងកាយ និង អាការៈឈឺចាប់ ព្រមទំាងសុខភាពផ្នែក ស្មារតីថែមទៀត។ លទ្ធផលក៏បាន បង្ហាញឲ្យឃើញថា ស្រ្តីដែលបង្កើតបាន កូនប្រុស មានសុខភាពទន់ខ្សោយ ជាងស្រ្តីដែលបង្កើតបានកូនស្រ្តី។

ដោយឡែក ស្រ្តីក្រោយពេលសម្រាលកូនស្រីរួចហើយ ពួកគេមានប្រែប្រួលអារម្មណ៍ និង ស្មារតីនៅក្នុងកម្រិត ស្រាល មួយតែប៉ុណ្ណោះ។ ចំណែកឯម្តាយដែលទទួលរង នូវបញ្ហាធ្ងន់ធ្ងរ ជាងនោះគឺ ម្តាយដែលបង្កើតកូនបាន កូនប្រុស។

ការខុសប្លែកគ្នាខាងផ្លូវចិត្តយ៉ាងអាថ៌កំបាំងនៅក្នុងខ្លួនរបស់ម្តាយ ចំពោះភេទរបស់កូន ដែលបានបង្កើតមក ប្រុស ឬស្រីនោះ បានជះឥទ្ធិពលដល់សភាពផ្លូវចិត្តរបស់គេ ពិសេស ចំពោះស្រ្តីជាម្តាយដែលងាយនឹង ប្រឈមមុខ ចំពោះការប្រែប្រួលអារម្មណ៍ និងស្មារតីធ្ងន់ធ្ងរ ដែលជួយកាលអាចធ្វើឲ្យម្តាយឆ្កួតក៏ថាបាន។

ស្ថានភាពនៃការប្រែប្រួលស្មារតី និងសុខភាពរបស់ស្រ្តីដែលបង្កើតបានកូនប្រុស ក៏មាន មូលហេតុរបស់វាដែរ ដោយវាបានផ្តើមឡើងពីប្រភពនៃទំនាក់ទំនង មិនប្រកបដោយ សុភមង្គលជាមួយនឹងបុរសជាស្វាមី នៅក្នុង ជីវិតរស់នៅប្រចាំថ្ងៃរបស់នាង ដែលអាចធ្វើឲ្យ នាងមិនសប្បាយចិត្ត ដោយសារតែបញ្ហាគ្រួសារ៕

ម្តាយដែលបាន បង្កើតកូនប្រុស ងាយទទួល រងជំងឺផ្តាសាយ