ក្រុមទាំង១៦ បន្តប្រជែងក្នុងពាន Premium 5’S League ចុងសប្តាហ៍នេះ

ក្រុម​បាល់​ទាត់​ហ្វុត​សាល​មិន​មែន​អាជីព​ចំនួន​១៦​ក្រុម នឹង​បន្ត​ការ​ប្រកួត​ប្រជែង​គ្នា ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ហ្វុត​សាលដណ្តើម​​ពាន​រង្វាន់ Premium 5’S League 2015 នា​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ចុង​សប្តាហ៍​នេះ ដើម្បី​ស្វែង​រក​ការ​ឈ្នះ​បន្ថែម​ទៀត។

សម្រាប់​​ការ​ប្រកួត​បើក​ឆាក នៅ​ក្លិប Premium Sport Club ក្នុង​ខ័ណ្ឌ​ទួលគោក កាល​ពី​ចុង​សប្តាហ៍​មុន Ratanakiri FC, Baguette United, Street Boys FC, ក្រុមស្រុក​ស្រែអេហ្វស៊ី, Dot Mes FC, New Star FC, CLE FC និង​​ក្រុម Home FC បាន​ឈ្នះ​៣ពិន្ទុ​រៀងៗ​ខ្លួន បន្ទាប់​ពី​ក្រុម​ទាំង​៨នេះ​បាន​ធ្វើ​ឲ្យ​ក្រុមចំនួន​៨​ទៀត បាន​ចាញ់​ជា​មួយ​ការ​ស៊ុតបញ្ចូល​ទី​យ៉ាង​ច្រើន​នោះ។
1
ដោយ​ឡែក សម្រាប់​ការ​ប្រកួត​វិល​ជុំ សប្តាហ៍​ទី​២ នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ខាង​មុខ វា​កាន់​តែ​មាន​ភាពស្វិត​ស្វាញ ខណៈ​ក្រុម​ខ្លាំង​ចំនួន​៦ ដែល​សុទ្ធ​តែ​ឈ្នះ​ក្នុង​ថ្ងៃ​បើក​ឆាក ត្រូវ​វិល​មក​ជួប​គ្នា​នោះ គឺ​មាន​តែ​ក្រុម Street Boys FC និង​ក្រុម CLE FC ដែល​ត្រូវ​ប៉ះ​​ដៃ​គូ​ចាញ់​ថ្ងៃ​បើក​ឆាក។

កម្ម​វិធី​​ប្រកួត​នៅ​ថ្ងៃ​សៅរ៍

  • ក្រុមស្រុក​ស្រែអេហ្វស៊ី ជួប New Star FC ម៉ោង ១៤:៤៥
  • Premium FC ជួប Street Boy FC ម៉ោង ១៥:៥៥
  • TV3 FC ជួប CLE FC នៅ​ម៉ោង ១៧:០៥

កម្ម​វិធី​​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ

  • Walker FC ជួប Ornlong FC នៅ​ម៉ោង ៨:០០
  • Ratanakiri FC ជួប Baguette United នៅ​ម៉ោង ៩:១០
  • Dot Mes FC ជួប Home FC នៅ​ម៉ោង ១៤:៤៥
  • Zeal Five FC ជួប Dude FT នៅ​ម៉ោង ១៥:៥៥
  • Beggar FC ជួប CF 369 នៅ​ម៉ោង ១៧:០៥