គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ រវាង​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹក​ស៊ីម៉ង់ និង​រថយន្ត​ម៉ាក​សាំ​យ៉ុង បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ៤​នាក់​

Sanofi

នៅ​ថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០១៥ វេលា​ម៉ោង ១២: ៤៥​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង រវាង​រថយន្ត​ហ៊ីយ៉ាន់ដាយ ដឹក​ស៊ីម៉ង់​ពណ៌​ប្រផេះ ជាមួយនឹង​រថយន្ត​ម៉ាក​សាំ​យ៉ុង​។ ករណីនេះ បានកើត​ឡើង​នៅ​ចំណុច​ភូមិ ក្រាញ់​ឈើ​នាង ឃុំ​ត្បែង ស្រុក​កណ្តាល​ស្ទឺ​ង ខេត្តកណ្តាល​។​

សមត្ថកិច្ច​នៅនឹងកន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​មកពី​អ្នកបើកបរ​រថយន្ត​ដឹក​ស៊ីម៉ង​ខ្វះ​ការប្រុងប្រយ័ត្ន នៅលើ​តំ​ណាត់​ផ្លូវជាតិ ៣ គីឡូ​មែត្រ​៣២-៣៣ ។

 

សមត្ថកិច្ច​បាន​បន្តថា ករណីនេះ បាន​បង្ករ​ឡើង ដោយ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹក​សី​ម៉​ង់​ពណ៌​ប្រផេះ ស្លាក​លេខ កំពត 3A,0227 អ្នកបើកបរ​រត់គេច​ខ្លូន​បាត់ ដោយ​រថយន្ត​នេះ បើកបរ​ក្នុងទិសដៅ​ពី​ជើង ទៅ​ត្បូង ពេលមកដល់​កន្លែងកើតហេតុ​ខាងលើ ក៏​មក​បុក​ជាមួយ រថយន្ត​ម៉ាក​សាំ​យ៉ុង ពាក់​ស្លាក​លេខ​,​កណ្តាល 0690 ពណ៌​ទឹក​បិ​ច​ចាស់ ដែល​បណ្តាល​ឲ្យ​អ្នកបើកបរ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង រូ​ម​ទាំង​អ្នករួមដំណើរ​រងរបួស​ចំនួន ៥​នាក់ យ៉ាងធ្ងន់ធ្ងរ ហើយ​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោ​កស​ង្ឈ​។​

​ខណៈពេល​ប​ញ្ជួ​ន​មកដល់​មន្ទី​ពេទ្យ​ក៏​បណ្តាល​ឲ្យ​អ្នករងគ្រោះ ចំនួន ៣​នាក់ ទៀត បាន​ស្លាប់​ជា​បន្តបន្ទាប់ ក្នុងនោះ​ក៏មាន​ស្រី្ត​ម្នាក់​ផងដែរ​។ ចំពោះ​វត្ថុតាង​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ស្រុក​ជា​បណ្តោះអាសន្ន ដើម្បី​រងចាំ​ការដោះស្រាយ​៕ សុទ្ធ គឹម​សឿន​