វិធី​សាស្រ្ត​ងាយៗ​ក្នុង​ការ share Wi-Fi ទៅ​កាន់​ឧបករណ៍​ផ្សេងៗ​ទៀត នៅ​លើ​ស្មាត​ហ្វូន Android !!! (មានវីដេអូ)

ដោយសារតែ មានប្រិយ​មិត្ត​ជា​ច្រើន បាន​សំណូម​ពរ ក៏​ដូច​ជា​បាន ផ្ញើ​សារ​មក​កាន់ គេហទំព័រ​ខេមបូរីផត ទាក់​ទង​ទៅ​នឹង វិធីសាស្រ្ត ថា​តើ​ត្រូវ​យ៉ាង​ដូច​ម្តេច​ខ្លះ ទើប​អាច share Wi-Fi ទៅ​កាន់ ឧបករណ៍​ផ្សេងៗ បានដោយងាយនោះ ហេតុដូច្នេះហើយ ទើបនៅក្នុងថ្ងៃនេះ យើងក៏បានរៀបចំ ជាពត៌មាន ក៏ដូចជា វីដេអូ​អំពីវិធី​សាស្រ្ត ជូនដល់ប្រិយមិត្ត ផងដែរ។

វិធី​សាស្រ្ត​ងាយៗ​ក្នុង​ការ share Wi-Fi ទៅ​កាន់​ឧបករណ៍​ផ្សេងៗ​ទៀត នៅ​លើ​ស្មាត​ហ្វូន Android !!! (មានវីដេអូ)

ចំពោះវិធីសាស្រ្តងាយៗនោះ គឺប្រិយមិត្តទាំងអស់គ្នា គ្រាន់តែតម្លើង កម្មវិធីមួយប៉ុណ្ណោះ ដោយទាញយក ពី​ផ្សារកម្មវិធី (Playstore) ដែលមានឈ្មោះថា “Swift Wifi” អាចដំណើរការ បានលើ Android ច្រើន​ជំនាន់ ចាប់ពី v2.2 ឡើងទៅ។

តាមពិតទៅ លោកអ្នកក៏អាច share ដោយប្រើប្រាស់ មុខងារដែលមានស្រាប់ នៅក្នុងទូរស័ព្ទរបស់លោក​អ្នក​បាន ផងដែរ ក៏ប៉ុន្តែដោយសារតែ កម្មវិធីនេះមានភាពងាយស្រួល ហើយក៏មានមុខងារច្រើន ទៀត​នោះ ទើបយើង សម្រេចចិត្ត បង្ហាញឡើងពី កម្មវិធីមួយនេះ តែម្តងទៅ។ ម្យ៉ាងវិញទៀត ក៏ដោយសារតែ ទូរស័ព្ទ​ស៊េរីចាស់ៗ មួយចំនួន មិនមានមុខងារ សម្រាប់ share ផងដែរ។

ឥឡូវនេះដើម្បី កុំអោយចំណាយពេលវេលា កាន់តែយូរ សូមតាមដានជាមួយនឹង ខេមបូ ទាំងអស់គ្នា !!

វិធីសាស្រ្ត៖

  • ជាដំបូង សូមទាញយកកម្មវិធី Swift Wifi ដោយ ចុចទីនេះ
  • ក្រោយពីទាញយក និងតម្លើងវារួច សូមបើកវា > ចុចលើពាក្យ TOOLBOX > Personal Hotspot > រួចធ្វើការវាយឈ្មោះ និងដាក់ Password ចូល (Password ត្រូវមានចំនួន 8 ខ្ទង់) > និងចុចពាក្យ Open ជាការស្រេច។

បញ្ជាក់៖ ការ share នេះដែរ គឺដំណើរការតែ លើសេវាអ៊ីនធើណេត ពីស៊ីមកាត ទៅតែប៉ុណ្ណោះ ដូចនេះ​បើ​សិនជា លោកអ្នកចង់ share ត ពី wifi ទៅនោះ គឺមិនអាច ទៅរួចនោះទេ !!!

ដើម្បីអោយកាន់តែ ច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

ខាងលើនេះ គ្រាន់តែគន្លឹះបន្តិចបន្តួច ដែលយើងចង់ចែក រំលែកទៅដល់ ប្រិយមិត្តទាំងអស់គ្នា ប៉ុណ្ណោះ ហើយក៏សង្ឃឹមថា វិធីនេះ អាចជួយដោះស្រាយ បញ្ហាលោកអ្នកបាន នៅពេលទៅទីឆ្ងាយ មិនមាន Wifi សម្រាប់ភ្ជាប់។ ចង់តាមដាន កម្មវិធី ដែលមានសារៈប្រយោជន៍ ល្អៗ បន្ថែមទៀតនោះ សូមកុំភ្លេច​តាម​ដាន ជាមួយនឹង ខេមបូ នៅពេលក្រោយៗទៀត ទាំងអស់គ្នាណា !!!

  • ដោយ: Mai
  • 4:21 PM, 02 October
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ