ហេតុតែ​ចង់​ខ្វាក់ នារី​ម្នាក់​ទៅរក​គ្រូពេទ្យ​ចាក់​លំអងធូលី​ចូល

Sanofi

​នាង Barmy Jewel Shuping បានសម្រេច​ក្តី​សុបិន​ដ៏​ចម្លែក​របស់ខ្លួន ដោយ​នាង​មិន​ចង់​មើលឃើញ​អ្វីៗ ទាំងអស់​ជុំវិញខ្លួន​នាង ។​ការសម្រេច​សុបិន​ដ៏​ចម្លែក​នេះ គឺ​ដោយសារតែ​នាង​បាន​ទៅរក​គ្រូពេទ្យ​ចាក់​លម្អងធូលី​ចូលក្នុង​ភ្នែក ដើម្បី​បំបាត់​ភាព​មើលឃើញ​អ្វីៗ ។ សេចក្តី​ឈ្លក់​វង្វេង​ចង់​ធ្វើជា​មនុស្ស​ខ្វាក់​នេះ កើតឡើងតាំងពី​នាង​នៅ​ក្មេង​មកម្ល៉េះ ។

 

នាង​បាន​ប្រាប់ថា «​កាលពី​អាយុ ៤-៥ ឆ្នាំ ម្តាយ​ខ្ញុំ​តែងតែ​ទៅរក​ខ្ញុំ​នៅ​ទី​ងងឹត ពេលដែល​បាត់​ខ្ញុំ រហូត​ដល់ពេល​ខ្ញុំ​អាយុ ៦ ឆ្នាំ ខ្ញុំ​តែងតែ​គិតថា​ប្រសិនបើ​ខ្ញុំ​ខ្វាក់ វា​នឹងធ្វើ​ឲ្យ​ខ្ញុំ​សប្បាយចិត្ត​» ។ នាង​បាន​ប្រាប់ថា នាង​តែងតែ​អង្គុយ​មើលទៅ​ព្រះអាទិត្យ​ជារឿយៗ ពេលដែល​នាង​នៅ​ក្មេង ដោយសារ​នាង​ដឹងថា វា​នឹងធ្វើ​ឲ្យ​នាង​ខូច​ភ្នែក ។

 

ទោះបីជា​យ៉ាងណាក្តី នាង​មិន​ចង់​ឲ្យ​នរណា​ដឹង​ពី​ចំណូលចិត្ត​ខុសគេ​បែបនេះ​ដែរ ទើប​នាង​ព្យាយាម​ធ្វើ​ឲ្យ​ភ្នែក​នាង​ខ្វាក់​បែប​អ​ចេតនា តែ​វា​មិនអាច​ទៅរួច ទើប​នាង​លួច​ទៅរក​គ្រូពេទ្យ​ស្ងាត់ៗ​កាលពី​ឆ្នាំ ២០០៦ ហើយ​ក្តី​សុបិន​របស់​នាង​ក៏បាន​ក្លាយជា​ការពិត ក្រោយពី ៦ ខែ​មក ។

 

ទោះជា​យ៉ាងណាក្តី នាង​បាន​និយាយថា នាង​គ្មាន​ការសោកស្តាយ​ចំពោះ​រឿងនេះ​ទេ ដោយ​នាង​គិតថា វា​ជា​ទំនោរ​ចិត្ត​តាំងពី​ចាប់កំណើត ហើយក៏​សប្បាយចិត្ត​ដែរ ពេលដែល​បំណងប្រាថ្នា​បានសម្រេច ៕ ថា​វរិ​ទ្ធ​