ស៊ុន ស្រី​ពេជ្រ ក្រាប​សំពះ​អ្នកមានគុណ នា​រដូវ​ភ្ជុំបិណ្ឌ​

Sanofi

​ស៊ុន ស្រី​ពេជ្រ ក្រៅពី​ជាប់​ឈ្មោះ​ជា​តារាចម្រៀង​សំនៀង​ផ្អែម​ស្រួយស្រែស​ដូច​សារិកា ដែល​អន្ទង​ចិត្ត​មិត្ត​អ្នក​
​ស្តាប់​ឲ្យ​លង់លក់​ទៅលើ​បទ​មនោសញ្ចេតនា​លន្លង់​លន្លោច​ហើយ​នោះ រា​តា​ចម្រៀង​ដែលជា​ដំណក់ឈាម របស់​តារា​កំប្លែង​ជើងចាស់​រូបនេះ ក៏​ជាប់​ឈ្មោះ​ជាតា​រា​ដែលមាន​ឫកពារ​ស្រគត់ស្រគំ​សមជា​នារី​ខ្មែរ​ម្នាក់​ផងដែរ​។​

​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​ឆ្នាំនេះ ស៊ុន ស្រី​ពេជ្រ បានបង្ហាញ​រូបភាព​ពី​ការ​ទៅ​វត្ត​ដើម្បី​ធ្វើបុណ្យ​ដាក់​បាត្រ​ជាច្រើន​វត្ត​ជាមួយ នឹង​សាច់ញាតិ​របស់​នាង ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​ញាតកា​ទាំង​ប្រាំពីរ​សណ្តាន​របស់​នាង ហើយ​អ្វីដែល​ធ្វើ​ឲ្យ ស្រី​ពេជ្រ កាន់តែ​មានការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន​នោះ​គឺ​រូបថត​ប៉ុន្មាន​សន្លឹក​ដែល​
​នាង​បាន​បង្ហោះ​នៅក្នុង Page ផ្លូវការ​របស់​នាង អំពី​កិរិយា​ក្រាប​សំពះ​អ្នកមានគុណ​របស់​នាង​ទាំង​ទ្វេ​តែម្តង គឺ លោកពូ សង់​ស៊ី​ស និង​ប្រពន្ធ​របស់គាត់​។​

​សកម្មភាព​ក្រាប​សំពះ​អ្នកមានគុណ​នា​រដូវ​ភ្ជុំបិណ្ឌ​របស់ ស្រី​ពេជ្រ បានទទួល​ការ​ស្ងើចសរសើរ​ពី​សំណាក់ ទស្ស​និជ​ន​ជាច្រើន ដែល​នេះ​ជា​គំរូ​ល្អ​មួយ​ដល់​កូនៗ​គ្រប់រូប​គួរតែ​ប្រណិប័តន៍​ចំពោះ​លោកអ្នក​មានគុណ ហើយ​សកម្ម​ភាពជា​គំរូ​នេះ រឹតតែ​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​នាង​កាន់តែ​ល្បី​សុះសាយ​មួយកម្រិត​ទៀត​៕ ភូមិន្ទ​