ចេកចំហុយ

មង្គល​ការ​ធ្លាប់​បង្ហាញ​ពី​វិធី​ធ្វើ​បង្ហែម​ជា​ច្រើន​មក​ហើយ​ដែល​យក​ចេក​មក​ធ្វើ​ ថ្ងៃ​នេះ​ប្លែក​ទៀត​ហើយ​ជា​មួយ​និង​បង្អែម​ថ្មី​មួយ​មុខ​ដែល​មាន​ឈ្មោះថា​ ចេកចំហុយ​ ។ចង់​ដឹង​ថា​គ្រឿង​ផ្សំ​ និង​ វិធី​ធ្វើ​យ៉ាង​ណានោះ​ទៅ​ខាង​ក្រោម​ទាំង​អស់​គ្នា​។

គ្រឿងផ្សំ៖

-ម្សៅ 200 ក្រាមថ
-ចេកទុំ
-ដូង 200 ក្រាម
-ស្ករ 100 ក្រាម (ស្ករពណ៍ត្នោត 50g, ស្ករស 50g)
-អំបិល 1/4 ស្លាបព្រាកាហ្វេ
-vanilla 1ស្លាប់ព្រាកាហ្វេ

-ល្ង 20g 

វិធីធ្វើ៖

ជំហានទី 1
ដូងដាក់ក្នុងចានបន្ថែមទឹក 200 មីលីលីត្រ​ច្របាច់​យក​ខ្ទះ​ដើម​ រួច​បន្ត​បន្ថែម​ទឹក​ 300ml​ ទៀត​ចូល​ទៅ​ក្នុង​ដូង​ រួច​ត្រង​យក​ទឹក​ទៅ​លាយ​ជា​មួយ​និង​ម្សៅ​ vanilla​ ស្ករ​ រួច​កូ​ឲ្យ​រលាយ​ចូល​គ្នា​ហើយ​ទុក​ដោយ​ឡែក​។​
ជំហានទី 2
ចេក 3 យកមកកាត់ជាកង់ៗ ហើយ​3ទៀត​យក​មក​ច្របាច់​ឲ្យ​រាង​ម៉ត់​ រួច​យក​ទៅ​លាយ​ជា​មួយ​ទឹក​ខ្ទះ​ដែល​លាយ​ជា​មួយ​ម្សៅ​កូរ​ចូល​គ្នា​ឲ្យ​សព្វ​។​
ជំហានទី 3
1 ចាក់ល្បាយចេកចូលក្នុងចាន ដាក់​ចេក​ដែល​កាត់​កង់ៗ​នៅ​ពី​លើ​ រួច​យក​ទៅ​ចំហុយ​
ជំហានទី 4
ចាក់ខ្ទះចូលក្នុងឆ្នាំងមួយទៅដាក់ស្ករស 50g​ អំបិល​ 1/4​ ស្លាប​ព្រា​កាហ្វេ​. 1 ស្លាប​ព្រា​កា​ហ្វេ​ម្សៅ​ហើយ​កូរ​ឱ្យ​នៅ​លើ​កំដៅ​មធ្យម​រហូត​ដល់​ខាប់​រួច​បិត​ភ្លើង​។​
ជំហានទី5
លីងល្ងឲ្យឡើងលឿង
ជំហានទី 6
បន្ទាប់ពីចំហុយ 20 នាទី​យក​ឈើ​ចាក់​ធ្មេញ​ចាក់​ចូល​ទៅ​ក្នុង​នំ​ដក​ចេញ​មក​វិញ​បើ​មិន​ជាប់​គឺ​ឆ្អិន​ហើយ​ ។​

ចុងក្រោយយកនំដាក់ចានរួចដាក់ខ្ទះពីលើជាកាស្រាច

 ចេកចំហុយ

 

ផ្តល់សិទ្ធដោយ៖Coco secret ប្រេងដូងធម្មជាតិ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ចេកចំហុយ