អនុរដ្ឋមន្រ្តីការ​បរទេសជប៉ុន​ ៖ ជប៉ុននឹងបន្តជួយ​ការកែទម្រង់​ការបោះឆ្នោត​នៅកម្ពុជា

រាជធានី​ភ្នំពេញ ៖​ នៅក្នុងជំនួបសម្តែង​ការគួរសម ​និងធ្វសវនាការជាមួយ ​សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ​ហ៊ុន សែន ​ដែលទើបនឹងបិទ​បញ្ចប់នៅប៉ុន្មាន​នាទីមុននេះ​អនុរដ្ឋមន្ត្រី​​ក្រសួង​ការបរទេស​នៃ​​ព្រះរាជាណាចក្រ​ជប៉ុន​ លោក Kazuyuki Nakane​ បានមានប្រសាសន៍ថា​ ជប៉ុននឹងបន្តជួយ​ដល់ការខិតខំ​របស់កម្ពុជា​​ក្នុងការកែទម្រង់​ការ​បោះ​ឆ្នោត ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ជំហានដំបូងទៀតថា ​ជាការឆ្លើយតបក្នុងឱកាស​នោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ​បានថ្លែងអំណរគុណដល់      រាជ​រដ្ឋាភិ​​​បាល​ជប៉ុនដែលបានជួយដល់​ការកែទម្រង់ការបោះឆ្នោត ដោយប្រើប្រព័ន្ឋបច្ចេកវិទ្យាថ្មី ។

ព័ត៌មានលម្អិតនឹង​មានផ្សាយជូននៅលើ​សារព័ត៌មានកោះសន្តិភាព ៕