ក្រុមហ៊ុន Fuji Xerox Asia Pacific ពង្រីក ប្រតិបត្តិការលក់ ដោយផ្ទាល់នៅ ប្រទេសកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Fuji Xerox Asia Pacific Pte Ltd បានប្រកាសអំពីការ បង្កើតប្រតិបត្តិការអាជីវកម្ម ដោយផ្ទាល់ នៅក្នុង រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាក្រុមហ៊ុន សម្ភារៈការិយាល័យ ដំបូងគេបំផុតចូលមក ក្នុង ប្រទេសកម្ពុជា ដែលជាទីផ្សារកំពុងលេចធ្លោ មួយក្នុងតម្រូវការផ្នែកការិយាល័យ ជាពិសេសគឺម៉ាស៊ីនព្រីនធ័រ មានមុខងារច្រើន និងដំណោះស្រាយផ្នែកឯកសារ ផ្សេងៗទៀត ដោយសាខារបស់ក្រុមហ៊ុន Fuji Xerox Asia Pacific Pte Ltd ក្នុងប្រទេសកម្ពុជា បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី ០១ ខែតុលា។

បច្ចុប្បន្ននេះក្រុមហ៊ុន Fuji Xerox កំពុងផ្គត់ផ្គង់ម៉ាស៊ីនព្រីនធ័រមានមុខងារច្រីនមក ប្រទេសកម្ពុជា ដោយក្រុមហ៊ុន ចែកចាយក្នុងស្រុក តាមរយៈក្រុមហ៊ុន Fuji Xerox ប្រចាំនៅប្រទេសវៀតណាម។ ជាមួយសាខាថ្មីរបស់ខ្លួនក្រុមហ៊ុន Fuji Xerox នៅតែបន្តផ្គត់ផ្គង់ដល់អ្នកចែកចាយក្នុងស្រុកនូវប្រតិបត្តិការលក់ និងសេវាកម្មទាក់ទង នឹងម៉ាស៊ីន ព្រីនធ័រ។

ជាមួយនឹងការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងឆ្នាំ ២០១៥ កំណើនសេដ្ឋកិច្ចក្នុងតំបន់ត្រូវបានរំពឹងថា នឹងកើន ឡើងរហូតដល់ ៤.៧ ភាគរយក្នុងឆ្នាំ ២០១៥ ហើយតាមការព្យាករណ៍នឹងកើនលើសពី ៣.៣ភាគរយ សម្រាប់ថ្នាក់សាកលលោក។ ក្នុងនាមជាសមាជិកមួយរបស់អាស៊ាន ទីផ្សារនៃប្រទេសកម្ពុជាត្រូវបាន រំពឹងទុកថា នឹងកើនឡើង ដូច្នេះក្រុមហ៊ុន Fuji Xerox មានគោលបំណងចាប់យកឱកាសនេះ ដោយបង្កើតវត្តមានរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។

ដើម្បីស្វែងយល់ពីទីផ្សារនៃប្រទេសកម្ពុជា និងដើម្បីបង្កើតសាខាថ្មីឡើង ក្រុមហ៊ុន Fuji Xerox ប្រតិបត្តិការលក់ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រុមហ៊ុន Fuji Xerox បានចាប់ផ្ដើមបង្កើតក្រុមការងារតាំងពីឆ្នាំ ២០១៤ មក។ ដោយ មានអត្រាកំណើនផលិតផលសរុបក្នុងស្រុកជាមធ្យម ៧.៦៨ភាគរយចាប់តាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ ២០១៤ ប្រទេសកម្ពុជាមានបទពិសោធន៍ក្នុងដំណើរការសេដ្ឋកិច្ច ហើយរំពឹងថាមានការហូរចូលការវិនិយោគទុន នៃក្រុមហ៊ុនបរទេសកាន់តែច្រើនឡើងចូលមកក្នុងប្រទេស។

ជាមួយនឹងសាខាលក់ផ្ទាល់នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Fuji Xerox ត្រៀមខ្លួនកាន់តែប្រសើរក្នុងការផ្តល់ជូន ប្រកបដោយគុណភាពខ្ពស់ទៅដល់ក្រុមហ៊ុនបរទេស ដែលត្រូវការសេវាកម្មស្រដៀងគ្នានេះ ពីប្រទេសដើមរបស់ ពួកគេ ទន្ទឹមនេះដែរសម្រាប់បំពេញតម្រូវការរបស់ស្ថាប័នជាតិ និងក្រុមហ៊ុនឯកជននៅក្នុងប្រទេសកម្ពុជាផងដែរ។
លោក Masashi Honda ដែលជាប្រធានក្រុមហ៊ុន Fuji Xerox Asia Pacific Pte Ltd បានមានប្រសាសន៍ថា «អស់រយៈពេល ជាច្រើនទសវត្សរ៍មកហើយ ដែលយើងបានបង្កើនសេវាកម្មរបស់អ្នកចែកចាយ របស់យើងនៅក្នុង ប្រទេសកម្ពុជាយ៉ាងសកម្មតាម រយៈប្រតិបត្តិការពីប្រទេសវៀតណាម។ ឥឡូវនេះជាឱកាសសម្រាប់ក្រុមហ៊ុន Fuji Xerox បង្កើតវត្តមានផ្ទាល់ក្នុងប្រទេសដែលមានសក្តារនុពលភាព ដើម្បីបម្រើដល់អតិថិជនរបស់ យើងឲ្យកាន់តែល្អ ប្រសើរ ឡើងថែមទៀត។

ការបើកប្រតិបត្តិការលក់ដោយផ្ទាល់របស់យើងក្នុងប្រទេសកម្ពុជានឹងជួយសម្រួលឲ្យយើង កាន់តែងាយស្រួល ក្នុងការផ្គត់ផ្គង់ផលិតផល និងផ្ដល់ដំណោះស្រាយជាច្រើនបែបកាន់តែល្អប្រសើរ នូវគុណតម្លៃដល់ អតិថិជន របស់យើង ដែលនេះជាការបង្ហាញនូវការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន Fuji Xerox Asia Pacific ក្នុងការយកចិត្តទុកដាក់ ចំពោះអតិថិជនជាធំសំរាប់អាជីវកម្មរបស់យើង»។

ការបង្កើតសាខាក្នុងប្រទេសកម្ពុជា គឺជាសញ្ញាណនៃការពង្រីកការលក់ក្នុងតំបន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Fuji Xerox ដោយនាំមកជាមួយនឹងបទពិសោធន៍ និងជំនាញក្នុងវិស័យម៉ាស៊ីនព្រីនធ័រមានមុខងារច្រីន និងកម្មវិធី គ្រប់គ្រងឯកសារតាមរយៈប្រព័ន្ធអ៊ីនធឺណេតអស់រយៈជាច្រើនឆ្នាំនៅក្នុងប្រទេសជប៉ុន និងតំបន់អាស៊ីប៉ាស៊ីហ្វិក៕