វីតាល់​បន្ត​យុទ្ធនាការ​សប្បុរសធម៌ ឧបត្ថម្ភ​ដល់​ការ​បរិច្ចាគ​ឈាម

វីតាល់​បន្ត​យុទ្ធនាការ​សប្បុរសធម៌ ឧបត្ថម្ភ​ដល់​ការ​បរិច្ចាគ​ឈាម

ការ​បរិច្ចាគ​ឈាម គឺ​ជា​សកម្មភាព​សប្បុរសធម៌​មួយ និង​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជន​រងគ្រោះ​នៅ​តាម​មន្ទីរពេទ្យ​នានា​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​ ដើម្បី​ឆ្លើយ​តប​តាម​តម្រូវការ​នេះ។ កាល​ពី​ថ្ងៃ​ទី ២ខែ​តុលា ឆ្នាំ ២០១៥ ​សាលា​ភាសា​អន្តរជាតិ​ស្ថាបនា​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​និង​ក្រុមហ៊ុន​ទឹក​ពិសា​វីតាល់​បាន​រៀបចំ​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា «ផ្ដល់​ឈាម​ដើម្បី​សប្បុរសធម៌» នៅ​បរិវេណ​នៃ​សាលា​ភាសា​អន្តរជាតិ​ស្ថាបនា​ផ្ទាល់ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​លោក​វេជ្ជបណ្ឌិត​ហុក គឹមចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម លោក ហេង ណា​លាង​នាយក​សាលា​ភាសា អន្តរជាតិ​ស្ថាបនា លោក​អ៊ុំវណ្ណៈ​មន្ត្រី​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រុមហ៊ុន​ទឹក​បរិសុទ្ធ​វីតាល់​ សាស្ត្រាចារ្យ និស្សិត សាធារណជន និង​បុគ្គលិក​នៃ​សាលា​អន្តរជាតិ​ស្ថាបនា ជា​ច្រើន​នាក់។

 

វីតាល់​បន្ត​យុទ្ធនាការ​សប្បុរសធម៌ ឧបត្ថម្ភ​ដល់​ការ​បរិច្ចាគ​ឈាម

 

យោង​តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម នៃ​ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​ថា​អ្នក​ជំងឺ​នៅ​គ្រប់​មន្ទីរពេទ្យ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវការ​ឈាម​ប្រមាណ​១០០​ប្លោក​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​ព្យាបាល និង​ជួយ​សង្គ្រោះ​ជីវិត​ជា​បន្ទាន់។ ក្នុង​នោះ​មាន​អ្នក​ជំងឺ​មួយ​ចំនួន​ធំ​បាន​បញ្ជូន​មក​ពី​ខេត្ត​នានា​ទូទាំង​ប្រទេស​ផង​ដែរ។ អាស្រ័យ​ហេតុ​នេះ​ហើយ​ទើប​សាល​ភាសា​ស្ថាបនា​បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​លើក​ដំបូង ដើម្បី​ជា​អត្ថប្រយោជន៍​ដល់ ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់។

 

ការ​បរិច្ចាគ​ឈាម​លើក​នេះ​គឺ​រំពឹង​ថា​នឹង​ទទួល​បាន​ឈាម​សប្បុរស​យ៉ាង​តិច ៨០ប្លោក​ជា​ឈាម​បម្រុង​សម្រាប់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ចែកចាយ​ដោយ​ឥត​គិត​ថ្លៃ​បន្ត​សម្រាប់​ជួយ​ដល់​ជន​ដែល​ត្រូវការ​ឈាម​ទាំង​ឡាយ។

 

វីតាល់​បន្ត​យុទ្ធនាការ​សប្បុរសធម៌ ឧបត្ថម្ភ​ដល់​ការ​បរិច្ចាគ​ឈាម

 

វីតាល់​បន្ត​យុទ្ធនាការ​សប្បុរសធម៌ ឧបត្ថម្ភ​ដល់​ការ​បរិច្ចាគ​ឈាម

 

ក្នុង​នោះ​ផង​ដែរ​ក្រុមហ៊ុន​ទឹក​ពិសា​វីតាល់ បាន​ជួយ​ឧបត្ថម្ភ​ទៅ​ដល់​កម្មវិធី​នេះ​ក្នុង​គោល​បំណង​លើក​ទឹកចិត្ត​ដល់​និស្សិត សាស្ត្រាចារ្យ បុគ្គលិក និង​សាធារណជន​ដើម្បី​ចូលរួម​ផ្ដល់​ឈាម​ឱ្យ​បាន​ច្រើន​ទៅ​ដល់​ជន​រងគ្រោះ​ដែល​ត្រូវ​ការ​ឈាម។ លោក អ៊ុំ វណ្ណៈ មន្ត្រី​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន​ទឹក​ពិសា វីតាល់​បាន​មាន​ប្រសាសន៍​ថា លោក​ពិត​ជា​រីករាយ​នៅ​ពេល​ដែល​បាន​ឃើញ​ប្អូនៗ​និស្សិត ក៏​ដូចជា​មិត្ត​យុវវ័យ​កម្ពុជា​បច្ចុប្បន្ន​មាន​ការ​យល់​ដឹង​ច្រើន​ពី​អត្ថប្រយោជន៍ និង​អំពើ​មនុស្សធម៌​នៃ​ការ​ផ្ដល់​ឈាម ដែល​ទង្វើ​នេះ​គឺ​ជា​សកម្មភាព​វិជ្ជមាន​មួយ​ពង្រឹង​ដល់​សាមគ្គីភាព​នៃ​ប្រទេស​ទាំង​មូល ដែល​នាំ​ទៅ​រក​ភាព​អភិវឌ្ឍ និង​ការ​រីកចម្រើន។

 

វីតាល់​ក៏​នៅ​តែ​បន្ត​គាំទ្រ​ដល់​អំពើ​មនុស្សធម៌​ទាំង​នេះ​ឱ្យ​កាន់​តែ​ច្រើន​ដើម្បី​ឆ្លើយ​តប​នឹង​ការ​គាំទ្រ​របស់​អតិថិជន​មក​លើ​មូលនិធិ ២៥៛។

 

វីតាល់ ក៏​សង្ឃឹម​ថា សាលា​ភាសា​អន្តរជាតិ​ស្ថាបនា នឹង​នៅ​តែ​បន្ត​ប្រារព្ធ​ពិធី​ផ្តល់​ដោយ​ស្ម័គ្រ​ចិត្ត​នេះ ជា​បន្តបន្ទាប់​ទៀត​ជា​រៀងរាល់​ឆ្នាំ។ វីតាល់​ក៏​ប្រាជ្ញា​ថា​នឹង​បន្ត​គាំទ្រ និង​ឧបត្ថម្ភ​ដល់​កម្មវិធី​បរិច្ចាគ​ឈាម និង​សកម្មភាព​មនុស្សធម៌​សង្គម​ផ្សេងៗ​ទៀត ដើម្បី​ជា​សក្ខីភាព​នៃ​ការ​ចូលរួម​របស់​អតិថិជន​វីតាល់​ក្នុង​មូលនិធិ ២៥៛ ពី​ការ​លក់​ទឹក​មួយ​ដប៕

 

អត្ថបទ៖ ពាណិជ្ជកម្ម