សម្តេច​ហ៊ុនសែន ជឿជាក់​ទាំងស្រុង​លើ​បច្ចេកវិទ្យា និង​សម្ភារៈ​ថ្មីៗ​របស់​ជប៉ុន ដែល​កំពុង​ជួយ​ដល់​ ​កម្ពុជា ពិសេស​លើ​ការងារ​បោះឆ្នោត​

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន នៅ​រសៀល​ថ្ងៃទី​២​តុលា​នេះ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Kazuyuki Nakane សមាជិកសភា និង​អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន ដើម្បី​ពង្រឹង និង​ពង្រីក​​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ជប៉ុន​។ ក្នុង​កិច្ចប្រជុំ​នោះ សម្តេច​ហ៊ុនសែន បានបង្ហាញ​ការជឿជាក់​ទាំងស្រុង​លើ​បច្ចេកវិទ្យា និង​សម្ភារៈ​ថ្មីៗ​របស់​ជប៉ុន ដែល​កំពុង​ជួយ​ដល់​កម្ពុជា ពិសេស​លើ​ការងារ​បោះឆ្នោត​។​

​សម្តេច​ហ៊ុនសែន បានប្រកាសថា សម្តេច​តែងតែ​គាំទ្រ​ចំពោះ​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​គម្រោង​កម្មវិធី​ជាច្រើន​ទៀត នៅក្នុង​ប្រទេស​​កម្ពុជា ជាពិសេស​ប្រព័ន្ធ​លូទឹក​នៅ​រាជធានី​ភ្នំពេញ ដែល​ជប៉ុន​កំពុង​អនុវត្ត​។​

​សម្តេច​ហ៊ុនសែន បានប្រកាស​ក្នុង​ហ្វេ​ស​ប៊ុ​កថា "​ខ្ញុំ​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​ជាមួយ​គម្រោង​ចំណងមិត្តភាព​រាជធានី​ភ្នំពេញ និង​ទីក្រុង Kitakyushu ក៏ដូចជា​គម្រោង​អភិវឌ្ឍ​ធនធានមនុស្ស ដែល​ជប៉ុន បាន​ជួយ​កម្ពុជា​កន្លងមក ជាពិសេស​លើ​ផ្នែក​វិស្វកម្ម និង​ឧស្សាហកម្ម ដើម្បី​គាំទ្រ​ដល់​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​"​។

​សម្តេច​ហ៊ុនសែន បាន​បន្តថា លោក Nakane បាន​ជម្រាប​សម្តេច អំពី​គម្រោង​បើក​ការិយាល័យ​វប្បធម៌ និង​វិចិត្រសិល្បៈ​មួយ នៅ​កម្ពុជា ដែល​លោក បាន និង​កំពុង​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន​ ​និង​កីឡា និង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ ដើម្បី​ជំរុញ​ទំនាក់ទំនង​ខ្លាំងក្លា​រវាង​ប្រទេស​ទាំងពីរ​។

​ជាមួយគ្នា​នោះ សម្តេច​ហ៊ុនសែន ក៏បាន​លើកឡើងថា លោក Nakane ក៏បាន​លើក​ឡើង​បញ្ជាក់ប្រាប់​​សម្តេច​អំពី​គោលជំហរ​ប្រទេស​ជប៉ុន នឹង​បន្ត​ជួយ​កម្ពុជា​ក្នុងការ​ការកែទម្រង់​លើ​ការបោះឆ្នោត ឲ្យ​ប្រកបទៅដោយ​តម្លាភាព យុត្តិធម៌ និង​អាច​ទទួល​យកបាន​ដោយ​ប្រជាជន​ទូទៅ​។​

​ឆ្លើយតប​នឹង​ការលើកឡើង​នេះ សម្តេច​ហ៊ុនសែន បាន​គូសបញ្ជាក់ថា "​ខ្ញុំ​ក៏បាន​ថ្លែង​អំណរ​ដល់​ឯកឧត្តម ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ពង្រឹង​ និង​ពង្រីក​​ទំនាក់​ទំនង​​បានល្អ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​ខ្ញុំ​ជឿជាក់​ទាំងស្រុង​លើ​បច្ចេកវិទ្យា និង​សម្ភារៈ​ថ្មីៗ​របស់​ជប៉ុន ដែល​កំពុង​ជួយ​ដល់​កម្ពុជា​"៕​

សម្តេច​ហ៊ុនសែន ជឿជាក់​ទាំងស្រុង​លើ​បច្ចេកវិទ្យា និង​សម្ភារៈ​ថ្មីៗ​របស់​ជប៉ុន ដែល​កំពុង​ជួយ​ដល់​ ​កម្ពុជា ពិសេស​លើ​ការងារ​បោះឆ្នោត​

សម្តេច​ហ៊ុនសែន ជឿជាក់​ទាំងស្រុង​លើ​បច្ចេកវិទ្យា និង​សម្ភារៈ​ថ្មីៗ​របស់​ជប៉ុន ដែល​កំពុង​ជួយ​ដល់​ ​កម្ពុជា ពិសេស​លើ​ការងារ​បោះឆ្នោត​

សម្តេច​ហ៊ុនសែន ជឿជាក់​ទាំងស្រុង​លើ​បច្ចេកវិទ្យា និង​សម្ភារៈ​ថ្មីៗ​របស់​ជប៉ុន ដែល​កំពុង​ជួយ​ដល់​ ​កម្ពុជា ពិសេស​លើ​ការងារ​បោះឆ្នោត​

សម្តេច​ហ៊ុនសែន ជឿជាក់​ទាំងស្រុង​លើ​បច្ចេកវិទ្យា និង​សម្ភារៈ​ថ្មីៗ​របស់​ជប៉ុន ដែល​កំពុង​ជួយ​ដល់​ ​កម្ពុជា ពិសេស​លើ​ការងារ​បោះឆ្នោត​
សម្តេចហ៊ុនសែន ជួបអនុរដ្ឋមន្ត្រីការបរទេសជប៉ុន នារសៀលថ្ងៃទី២តុលា
( រូបភាពពី​ហ្វេសប៊ុកសម្តេចហ៊ុនសែន )