កម្លាំងអាវុធហត្ថ ខណ្ឌច្បារអំពៅ ចុះបង្ក្រាប ល្បែងបៀរ ឃាត់ខ្លួនមនុស្ស ៨នាក់

ភ្នំពេញ : តាមការណែនាំពីលោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ និងជាប្រធាន គណៈបញ្ជាការឯកភាព កម្លាំងអាវុធ ហត្ថខណ្ឌច្បារអំពៅ ដឹកនាំដោយលោក គិត សុផល មេបញ្ជាការមូលដ្ឋានអាវុអហត្ថខណ្ឌ បានចុះ ទៅបង្ក្រាប ទីតាំងល្បែងបៀរ ដុះស្លែមួយទីតាំង ស្ថិតនៅមាត់ទន្លេ ក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ។

មេបញ្ជាការអាវុធហត្ថខណ្ឌច្បារអំពៅ លោក គិត សុផល បានថ្លែងថា នៅវេលាម៉ោង ៣:៣០នាទីល្ងាច ខែតុលា ឆ្នាំ២០១៥ កម្លាំងរបស់លោក បានចុះទៅបង្ក្រាប វង់ល្បែងបៀរ ដោយឃាត់ខ្លួន មនុស្សចំនួន៨នាក់ និងដក ហូតម៉ូតូ ៤គ្រឿង ព្រមទាំងវត្ថុតាងជាច្រើនទៀត ។

លោក គិត សុផល បានបញ្ជាក់ថា ទីតាំងល្បែងបៀរខាងលើនេះ បានបើកលេងយូរហើយ ដោយសមត្ថកិច្ចបាន ចុះហាមឃាត់ និងដេញមិនអោយលេងជាច្រើនលើកមកដែរ ដោយបានប្រាប់ថា បើមិនបញ្ឈប់ទេ នឹងចុះបង្ក្រាប ក្រុមអ្នកលេង និងក្រុមក្មេងស្ទាវនៅទីនោះ ជាក់ជាមិនខានឡើយ។

ក្រោយការចាប់ខ្លួន មនុស្សទាំង៨នាក់ ត្រូវបានយកទៅសួរនាំ និងឃុំខ្លួន នៅទីបញ្ជាការដ្ឋានអាវុធហត្ថ ខណ្ឌច្បារអំពៅ ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងតទៅ ។  ដោយហេតុថា ពេលនេះជារដូវបុណ្យ ភ្ជុំបិណ្ឌ និងដោយមានការឆ្លងយោបល់ថ្នាក់លើ អ្នកលេងបៀរទាំងនេះ ត្រូវដោះលែង ត្រឡប់ទៅ លំនៅឋាន ដើម្បីបានធ្វើបុណ្យទាន ។

ជាមួយគ្នានេះ លោក គិត សុផល បានដាក់ផែនការដល់កងកម្លាំងរបស់ខ្លួនថា នឹងបន្តប្រតិបត្តិទៀត លើការចុះបង្ក្រាប សីុសងទាំងនេះ នៅក្នុងទឹកដីរបស់ខ្លួន ដើម្បីកាត់បន្ថយបទល្មើស នានា ក៏ដូចជារក្សា សន្តិសុខ និងសុវត្ថភាព ដល់ប្រជាពលរដ្ឋ តាមមូលដ្ឋាន ៕

កម្លាំងអាវុធហត្ថ ខណ្ឌច្បារអំពៅ ចុះបង្ក្រាប ល្បែងបៀរ ឃាត់ខ្លួនមនុស្ស ៨នាក់

កម្លាំងអាវុធហត្ថ ខណ្ឌច្បារអំពៅ ចុះបង្ក្រាប ល្បែងបៀរ ឃាត់ខ្លួនមនុស្ស ៨នាក់

កម្លាំងអាវុធហត្ថ ខណ្ឌច្បារអំពៅ ចុះបង្ក្រាប ល្បែងបៀរ ឃាត់ខ្លួនមនុស្ស ៨នាក់