អាជ្ញាធរ​ជាតិ​អប្សរា​៖ ៩ ខែ​ក្នុង​ឆ្នាំ​២០១៥​នេះ ចំណូល​នៅ​រមណីយដ្ឋាន​អង្គរ ទទួលបាន​ជាង ៤៣ លាន​ដុល្លារ

ភ្នំពេញ: ​អាជ្ញាធរ​ជាតិ​អប្សរា បានប្រកាស​នៅ​ថ្ងៃទី​២​តុលា​នេះ​ថា ក្នុង​រយៈពេល ៩ ខែ ក្នុង​ឆ្នាំ​២០១៥​នេះ មាន​អ្នកទេសចរ​បរទេស ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ សរុប​ចំនួន ១.៥២៤.០៤៤ នាក់ ហើយ​បើ​គិត​ជា​ចំណូល​វិញ មាន​ចំនួន ៤៣.៣០០.០៤០ ដុល្លារ​។ ក្នុងនោះ នៅ​ខែកញ្ញា ឆ្នាំ​២០១៥ មាន​អ្នកទេសចរ​បរទេស ដែល​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំ​នយន ១១៩.៩៣៧ នាក់ បើ​គិតពី​ចំណូល​ស្មើនឹង ៣.៤៧៦.១២០ ដុល្លារ​អាមេរិក​។​

​អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ប្រកាសថា កាលពី​ឆ្នាំ​២០១៣ មាន​ភ្ញៀវទេសចរ​បរទេស​សរុប ២.០២១.៧១៥ នាក់ ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​។ ចំណែក​ចំណូល​ប្រចាំឆ្នាំ​២០១៣ មាន​ចំនួន ៥៧.៦៨៧.៦៨០ ដុល្លារ​អាមេរិក​។ រីឯ​ឆ្នាំ​២០១៤ មាន​ភ្ញៀវទេសចរ សរុប ២.០៥៩.៧០២ នាក់ និង​ទទួលបាន​ចំណូល ៥៩.៣៤២.០០០ ដុល្លារ​អាមេរិក​៕​