កងពលតូច ង-៧០ និមន្តព្រះសង្ឃ ២១អង្គ សូត្រមន្ត រាប់បាត្រ នៅក្នុងអង្គភាព

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០១៥នេះ ឧត្តមសេនីយ៍ឯក ម៉ៅសុផាន់ មេបញ្ជាការ កងពលតូចលេខ៧០ មេបញ្ជាការរង នាយទាហាន និងពលទាហានទាំងអស់ ព្រមទាំងក្រុមគ្រួសារ កងទ័ពទាំងអស់ បាននិមន្តព្រះសង្ឃចំនួន ២១អង្គ មកពី៥វត្ត កាន់វេនបិណ្ឌ៥ ធ្វើនមសិកាព្រះរតនត្រ័យ សមាទានសីល រាប់បាត ឧទ្ទិសមគ្គផលជូនចំពោះ ដួងវិញ្ញាណក្ខន្ធបុព្វការីជនទាំងឡាយ។

មន្រ្តីយោធានៅកងពលនេះ បានថ្លែងថា ក្រៅពីឧទ្ទិសកុសលដល់ មាតា បិតា ជីដូន ជីតា ព្រមទាំងញាតិ សារលោហិត ទាំងប្រាំពីរសណ្តាន នៃកងទ័ព ដែលបានបែកកាយរំលាយ ក្ខន្ធទៅកាន់លោកខាងមុខ និង មេបញ្ជាការ ពលទាហានទាំងអស់ ក៏បានឧទ្ទិសបុណ្យកុសល់ ជូនយុទ្ធជន យុទ្ធនារី ដែលបាន ពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ មួយផ្នែកទៀតជូនដល់ ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានស្លាប់ ក្នុង របបប្រល័យពូជសាសន៍ ប៉ុល ពត ផងដែរ។

នាឱកាសនោះ លោក ម៉ៅ សុផាន់ បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំកងពលតូច បានប្រារព្ធ ពិធី រាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសកុសល ជូនដល់បុព្វការីជន យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុង បុព្វហេតុការពារជាតិមាតុភូមិ រហូតមក នៅក្នុងទីបញ្ជាការដ្ឋានកងពលតូចលេខ៧០ ដើម្បីឧទ្ទិស កុសលដល់ពួកគាត់ឱ្យបានគ្រប់ៗគ្នា៕