លោក កឹម សុខា៖ ចំណុចខ្លាំង របស់គណបក្ស ប្រជាជន ស្ទើរអស់ហើយ ប៉ុន្តែចំណុចខ្សោយ នៅមានច្រើន

ភ្នំពេញ៖លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានលើកឡើងថា ចំណុចខ្សោយ របស់គណបក្ស ប្រជាជនកម្ពុជា ពេលនេះ នៅមានច្រើនណាស់ ប៉ុន្តែចំណុចខ្លាំងរបស់ គណបក្សនេះ ស្ទើតែអស់ទៅហើយ ចំណែក គណបក្សសង្រ្គោះជាតិវិញ នៅមានចំណុចខ្លាំងច្រើន។

លោក កឹម សុខា បានលើកឡើងបែបវាយប្រហារទៅលើគណបក្សប្រជាជន នៅក្នុងសន្និសីទកាសែតមួយ នៅសណ្ឋាគារ អ៉ីមភើរៀល នាល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥នេះ។

លោក កឹម សុខា បានលើកឡើងថា «ខ្ញុំគិតថា ប្រជាពលរដ្ឋខ្មែររកឃើញមុនខ្ញុំទៅទៀត មុនគណបក្សសង្រ្គោះជាតិថែមទៀត គឺចំណុចខ្សោយមានច្រើនណាស់ របស់គណបក្សប្រជាជនកម្ពុជា ចំណុចខ្លាំងដែលធ្លាប់ មាននោះវាស្ទើតែអស់ទៅហើយ ដែលខ្លាំងនៅមាននោះ គឺខ្លាំងដោយសារតែការប្រើប្រាស់អំណាចរដ្ឋ ដូចជាអំណាចតុលាការ អំណាចក្នុងស្ថាប័ននានាជាដើម» ។

លោកលើកឡើងថា គណបក្សសង្រ្គោះជាតិ បានកត់ត្រានូវចំណុចខ្សោយរបស់គណបក្សប្រជាជនអស់ហើយ ដោយចំណុច ខ្សោយទាំងនោះ លោកនឹងលាតត្រដាង នៅពេលឃោសនាបោះឆ្នោត៕